សន្តិសុខសង្គម
កម្លាំងអាវុធហត្ថ បង្ក្រាបទីតាំងល្បែងចាក់កន្ទុយលេខ៣កន្លែងនៅស្រុកស្រែអំបិល
កោះកុង ៖ កងកម្លាំងអាវុធហត្ថខេត្តកោះកុង ចុះបង្រ្កាបទីតាំងល្បែងចាក់កន្ទុយលេខ៣កន្លែង នៅស្រុកស្រែអំបិល និងឃាត់ខ្លួនមនុស្ស៣នាក់។

នៅថ្ងៃទី១៩ ខែ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅវេលាម៉ោង១៤និង០៥នាទី កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង និស្រុកស្រុកស្រែអំបិលចំនួន១៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯកនួន វុត្ថា មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបបទល្មើសជាក់ស្ដែងករណី ល្បែងស៊ីសងខុសច្បាប់កត់កន្ទុយលេខចំនួន០៣ គោលដៅ។
លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ថា ទីតាំងល្បែងចាក់កន្ទុយលេខ ដែលមានគោលដៅទី០១ នៅចំណុចភូមិភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ប្រុស: ឈ្មោះ លិ អៀវ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំខាងលើ។

កម្លាំងជំនាញរបស់លោក ដកហូតបានវត្ថុតាងរួមមាន ១/ប្រាក់រៀលចំនួន៧៤ម៉ឺនរៀល ២/សៀវភៅកត់កន្ទុយលេខចំនួន ០៥ ក្បា ៣/ក្រដាសសម្រាប់កត់កន្ទុយលេខចំនួន០១កូនកញ្ច្រែង។ គោលដៅទី២ នៅចំណុចភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ប្រុស ឈ្មោះ លួន ពូ ភេទស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ។
វត្ថុតាងរួមមាន:១/ប្រាក់រៀលចំនួន ៧៥ ម៉ឺនរៀល ២/សៀវភៅកត់កន្ទុយលេខចំនួន០៥ក្បាល ៣/កាស្យូ(ម៉ាស៊ីនគិតលេខ)ចំនួន០១ គ្រឿង ៤/ប៊ិចចំនួន ០៥ដើម។

ចំណែកឯគោលដៅទី ០៣ នៅចំណុចភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ប្រុស ឈ្មោះ ឃុន វៀត ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ វត្ថុតាមចាប់យករួមមាន:១/ប្រាក់រៀលចំនួន ៧៥ម៉ឺនរៀល ២/ក្រដាសកត់កន្ទុយលេងចំនួន ០១សន្លឹក។
ជនសង្ស័យទាំង៣រូប ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?