សន្តិសុខសង្គម
មន្រ្តីជំនាញខេត្តកំពង់ធំដុតបំផ្លាញជង្គង់មាន់បង្កក និងសត្វចង្រិតខូចគុណភាពជាង១តោនដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង
មន្រ្តីជំនាញសុខភាពសាធារណៈ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តកំពង់ធំកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដុតបំផ្លាញចោលនូវជង្គង់មាន់បង្កក សត្វចង្រិត និងសត្វដុកឌឿខូចគុណភាពសរុប ១០៥៨គីឡូក្រាម បន្ទាប់ពីឃាត់បានពីឈ្មួញលួចនាំចូលប្រទេសជិតខាង ដើម្បីចរាចរណ៍ចែកចាយទៅកាន់ទីផ្សារនានា។

ការដុតកម្ទេចចោលនូវជង្គង់មាន់បង្កកខូចគុណភាពនេះ ធ្វើឡើងក្រោមការសម្របសម្រួលលោកពីលោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។
លោក សាយ វាសនា បញ្ជាក់ថា ជង្គង់មាន់បង្កក និងសត្វខូចគុណភាពជាង១តោននេះ ត្រូវបានកម្លាំងជំនាញសុខភាពសាធារណៈ និងសាខាការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តកំពង់ធំ បង្ក្រាបបានកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវវាងក្រុងស្ទឹងសែន សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកបន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាប មន្ត្រីជំនាញបានរកឃើញ ជង្គង់មាន់បង្កក ចំនួន១០កេស ទម្ងន់៦០០គីឡូក្រាម ត្រីសាលម៉ុន ចំនួន១៤កេះ ស្មើនឹង៣០៨គីឡូក្រាម និងសត្វចង្រិត និងសត្វឌុកដឿមានចំនួន៣ កេស ស្មើនឹង១៥០គីឡូក្រាម។

ក្រោយពិនិត្យយ៉ាងល្អិតល្អន់ដោយមន្រ្តីផ្នែកសុខភាព និងសាខាការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ជាទល្ធផលទំនិញទាំងអស់សុទ្ធសឹងជាទំនិញខូចគុណភាព និងការដឹកជញ្ជូនពុំត្រឹមត្រូវតាមតាមលក្ខណៈបច្ចេកទេស ដូច្នេះត្រូវដុតកម្ទេចចោល ដើម្បីទប់ស្កាត់ការចេរណ៍ទៅកាន់ទីផ្សារ ជាពិសេសការពារសុខភាពអ្នកប្រើប្រាស់សាធារណៈ៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ