Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តតាកែវ បញ្ជូនខ្លួនជនសង្ស័យ៦នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

បានផុស

នៅ

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ​ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥​ ក្រោយចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ អាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំណុចលំនៅដ្ឋាន ស្ថិតនៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅចំណុចរោងបាយខាងជើងផ្ទះ ស្ថិតនៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។​

ជាលទ្ធផល​កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរកឃើញវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាចំនួន​៣៩​កញ្ចប់ (ធំ៥) ទម្ងន់:៨៣.១៩ក្រាម ថ្លឹងទាំងសំបកថង់)​ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង​,​ដាវដែកចំនួន០២ដើម​,ម៉ូតូចំនួន០២គ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1G 4948 និង​ មួយគ្រឿងទៀត​ស្លាកលេខ​ ភ្នំពេញ1KU 3592​ ,​ទូរស័ព្ទដៃចំនួន០៦គ្រឿង​,​កាំភ្លើងកែឆ្នៃចំនួន០១ដើម​ សម្ភារៈវិចខ្ចប់ និងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលេីត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៣០ វិនាទី មុន

អាវុធហត្ថខេត្តតាកែវ បញ្ជូនខ្លួនជនសង្ស័យ៦នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អាមេរិក ប្រាប់ អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធានរ៉ែ វិញ

ប្រេងឆៅ
ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

តម្លៃ​ប្រេង​អន្តរជាតិ​ បន្តកើនឡើង ជុំវិញកង្វល់ការផ្គត់ផ្គង់

ព័ត៌មានជាតិ២៥ នាទីutes មុន

ខេត្តស្វាយរៀង បង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អ៊ីស្រាអែល ​ប្រាប់​ថា សាកសព​ម្នាក់​ដែល​ហាម៉ាស​ប្រគល់ឲ្យ មិនមែន​ជា​ចំណាប់ខ្មាំង​ទេ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៤ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៩ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រឡាប់យន្តហោះនៅកាណាដាថ្ងៃមុន អ្នកដំណើរបានសំណងម្នាក់ ៣០ ០០០ ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម