Connect with us

សន្តិសុខសង្គម

ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវរងវិន័យការងារពីឧត្ដមក្រុមព្រឹក្សាវិន័យនៃអង្គចៅក្រម ពាក់ព័ន្ធការចេញដីការដោះលែងទណ្ឌិតម្នាក់​ពីបទ ឃាតកម្ម

បានផុស

នៅ

លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានក្រុមព្រឹក្សាវិន័យនៃឧត្ដមក្រុមព្រឹក្សានៃអង្គចៅក្រម ប្រកាសពីវិន័យការងារ ក្រោយចេញដីការដោះលែងទណ្ឌិតម្នាក់ ពាក់ព័ន្ធករណីឃាត់កម្ម ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសពីវិន័យការងារលើលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវនេះ ធ្វើឡើងបន្ទាប់ពីក្រុមព្រឹក្សាវិន័យនៃឧត្ដមក្រុមព្រឹក្សាវិន័យនៃអង្គចៅក្រម បានបើកកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លើសំណុំរឿងវិន័យតាមលិខិតលេខ ១២៨២ កយ.អគ្គា/២៤ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌។

តាមការប្រកាសរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោកជំទាវ ពេជ ម៉ារ៉ែន បានចេញដីការសម្រេច​ដោះលែងដោយមានលក្ខខណ្ឌលេខ ០៦/២០២៤ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឱ្យទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តតាកែវ តាមរយៈសាលដីកាស្ថាពរលេខ ៩២ ក្រII ណ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ ឃាតកម្ម។

ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រម យល់ឃើញថា ការសម្រេចដោះលែងទណ្ឌិតដែលជាប់ទោសពីបទឃាតកម្មនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បញ្ជាក់ថា ជនដែលត្រូវបានប្រធានសាលាដំបូងខេត្តតាកែវ ដោះលែងនេះ មិនមែនជា ជនជាប់ឃុំបណ្តោះអាសន្ននោះទេ ប៉ុន្តែ គឺជាទណ្ឌិតដែលកំពុងអនុវត្តទោសឧក្រិដ្ឋ ពីបទ ឃាតកម្ម តាមអំណាចសាលដីកាស្ថាពររបស់តុលាការ ហើយប្រសិនបើមានមូលហេតុចាំបាច់នៃការដោះលែង ដោយផ្អែកលើគោល​ការណ៍មនុស្សធម៌ណាមួយ ក៏មិនមែនជាសមត្ថកិច្ចរបស់តុលាការដែរ ប៉ុន្តែ គឺជាបុព្វសិទ្ធិរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឱ្យទណ្ឌិតណាមួយនៅពេលណាក៏បាន ដោយផ្អែកតាមមាត្រា ៧៧ នៃច្បាប់ស្តីពីពន្ធនាគារ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សាលាដំបូងខេត្តតាកែវ
សន្តិសុខសង្គម១៦ វិនាទី មុន

ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវរងវិន័យការងារពីឧត្ដមក្រុមព្រឹក្សាវិន័យនៃអង្គចៅក្រម ពាក់ព័ន្ធការចេញដីការដោះលែងទណ្ឌិតម្នាក់​ពីបទ ឃាតកម្ម

សិង្ហបុរី
ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

សិង្ហបុរី​ព្យាករកំណើនសេដ្ឋកិច្ច ១-៣ ភាគរយ ឆ្នាំនេះ​

រ៉ែនីកែល
ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ហ្វីលីពីនពិចារណា​ហាមឃាត់ការនាំចេញនីកែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ច្រានចោល​របាយការណ៍​ដែល​ថា​ខ្លួន​បិទ Truth Social របស់​លោក ត្រាំ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េចាប់ដៃគូជាមួយមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរនិងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីសដើម្បីបម្រើសហគមន៍នៅកម្ពុជា

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២២ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ចរាចរណ៍៣ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

Sokha Hotels

ព័ត៌មានពេញនិយម