សន្តិសុខសង្គម
នគរបាលខេត្តបាត់ដំបងបង្ក្រាបការរត់ពន្ធកញ្ឆាក្រៀមឆ្លងដែន៦គីឡូក្រាម ឃាត់ខ្លួនមនុស្សម្នាក់
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យរត់ពន្ធគ្រឿងញៀនម្នាក់ រកឃើញកញ្ឆាក្រៀមខុសច្បាប់ចំនួន៦គីឡូក្រាម ខណៈដែលជនសង្ស័យទទួលមកពីប្រទេសថៃ និងផ្ញើបន្តទៅប្រទេសអង់គ្លេស។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចស្ថានីយប្រៃសណីយ៍ ខេត្តបាត់ដំបង នៅពេលជនសង្ស័យទៅទទួលយកកញ្ឆាក្រៀមទាំង៦គីឡូ ដែលបង្កប់ជាមួយវត្ថុផ្សេងពីទីប្រជុំជនមួយនៅប្រទេសថៃ រួចផ្ញើបន្តទៅឲ្យមនុស្សម្នាក់ទៀតនៅប្រទេសអង្គគ្លេស។
តាមរបាយការណ៍របស់ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង ជនសង្ស័យមានឈ្មោះ ប៉ិល វាសនា អាយុ៤៤ឆ្នាំ រស់នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានទំនាក់ទំនងជាមួយជនជាតិបរទេសម្នាក់នៅប្រទេសថៃ ដោយបង្គាប់ឲ្យជនសង្ស័យយកកញ្ឆាក្រៀមចំនួន៦គីឡួក្រាម នាំចូលមកប្រទេសកម្ពុជា ហើយយកទៅផ្ញើឱ្យមនុស្សដែលកំពុងរស់នៅប្រទេសអង់គ្លេស ដោយដាក់ផ្ញើតាមរយៈប្រៃសណីយ៍ ដើម្បីទទួលប្រាក់ពីជនបរទេសស្ថិតនៅប្រទេសថៃ។

តាមរបាយការណ៍ នៅពេលយកវត្ថុនេះទៅផ្ញើ ជនសង័្សយបានប្រាប់មន្រ្តីប្រៃសនីយ៍ថា ជាវត្ថុអនុស្សាវរិយ៍ដែលត្រូវផ្ញើទៅឱ្យមនុស្សផ្សេងៗគ្នាក្នុងប្រទេសអង់គ្លេស ដោយមានទាំងឈ្មោះ និងអាសយដ្ឋានត្រឹមត្រូវ តែត្រូវបានមន្រ្តីនៃអង្គភាពប្រៃសណីយ៍រកឃើញកញ្ចប់វត្ថុអនុស្សាវរិយ៍ដែលយកមកផ្ញើនេះ គឺមានកញ្ឆាក្រៀមចំនួន៦គីឡូក្រាម ដែលច្បាប់ហាមឃាត់ និងបានសហការផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលទើបធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ។
នៅមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា នេះគឺជាលើកដំបូងដែលរូបគេផ្តើមប្រកបមុខរបរនេះ តាមរយៈការណែនាំពីជនបរទេសម្នាក់នៅប្រទេសថៃ ដោយគេសន្យាថា បើផ្ញើកញ្ឆាក្រៀមនេះទៅដល់ដៃមនុស្សនៅប្រទេសអង់គ្លេសបាន នោះគេនឹងឱ្យប្រាក់មកខ្លួន ទើបសម្រេចចិត្តធ្វើ ដោយទទួលយកកញ្ឆានេះ ពីក្នុងទឹកដីថៃ ចូលមកហើយយកទៅផ្ញើតាមរយៈប្រៃសណីយ៍។
ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចរបៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា