Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ ២ កន្លែង និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់

បានផុស

នៅ

មន្ត្រីជំនាញ​នៃមន្ទីរ៉ែ និង​ថាមពល​ខេត្តក្រចេះ ចុះ​បង្ក្រាប​ទីតាំង​ធ្វើអាជីវកម្មរ៉ែមាសខុស​ច្បាប់ ចំនួន ២ កន្លែង ដោយ​តម្រូវ​ឲ្យ​ធ្វើកិច្ច​សន្យា​ផ្អាកសកម្មភាពនៃការរុករក​ជា​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ត្រីជំនាញ​នៃ​មន្ទី​រ៉ែ​ខេត្ត បានសហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ចុះបង្ក្រាបនៅចំណុច​អូត្រូន ស្ថិត​នៅក្នុងភូមិអូពោរ ឃុំក្បាលដំរី ស្រុក​អូគ្រៀង​សែនជ័យ ខេត្តក្រចេះ ។

លោក រត្ន័ តុលា ប្រធាន​មន្ទីររ៉ែ និង​ថាមពល​ខេត្ត​​ក្រចេះ បានឲ្យ​ដឹងថា ប្រតិបត្តិការបង្ក្រាបនេះ មន្ត្រី​ជំនាញ​បាន​ សហការ​​ជាមួយកម្លាំងអធិការដ្ឋាន​នគរបាល​ស្រុក​អូរគ្រៀង​សែនជ័យ និងកម្លាំងនគរបាល​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាននគរ​បាលខេត្តក្រចេះ ដោយ​បានបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសចំនួន ២ ដែល​កំពុងធ្វើ​សកម្មភាពនៃកា រុករករ៉ែមាសខុសច្បាប់។

លោក​ប្រធានមន្ទីរ​បាន​បញ្ជាក់ថា ការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច​ពាក់ព័ន្ធមិន​បាន​ដកហូត​យក​ឧបករណ៍សម្ភារៈ អ្វីនោះទេ​ដោយគ្រាន់​តែហៅម្ចាស់​ទីតាំង​ទាំង ២ នោះមកធ្វើកិច្ចសន្យា​ហើយបញ្ឈប់សកម្មភាពជាបន្ទាន់ ប្រសិនបើនៅ​តែបន្តសកម្មភាព​ទៀតអាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​នឹង​ចាត់វិធាន​ផ្លូវច្បាប់ ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម