សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនថៅកែលក់គ្រឿងសង្ហារិម ពាក់ព័ន្ធករណីចេញសែកស្អុយជិត២០ម៉ឺនដុល្លារ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ថៅកែលក់គ្រឿងសង្ហារិម ២នាក់ប្តីប្រពន្ទ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធករណីចេញសែកស្អុយប្រមាណជិត២០ ម៉ឺនដុល្លារអាមេរិក។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះ ដោយប្តីមានឈ្មោះ ថាន់ ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ ជាប្តី និងឈ្មោះ ឌី ចាន់ណា ភេទស្រី អាយុ ៤២ឆ្នាំ ជាប្រពន្ធ មានអាសយដ្ឋានភូមិសាលាកន្សែង ផ្លូវកូនម៉ែ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។

តាមដីកាបង្គាប់ឱ្យឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ដោយចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ប្រភពព័ត៌មានឱ្យដឹងថា ថៅកែលក់គ្រឿងសង្ហារិមទាំង២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធសហការ ចាប់ខ្លួននៅខេត្តសៀមរាប និងបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស កសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២ នាក់ប្តីប្រពន្ធទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរតាមនីតិវិធី។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យបានចេញមូលប្បទានប័ត្រមួយសន្លឹក ដែលមានទឹកប្រាក់ប្រមាណ ១៨ម៉ឺន៥ពាន់ ដុល្លារអាមេរិក ឱ្យទៅភាគីដើមបណ្ដឹង។ បន្ទាប់ពីទទួលបានភ្លាម ក៏យកទៅបើកនៅធនាគារ ស្រាប់តែបុគ្គលិកធនាគារបានប្រាប់ថា សែកនេះជាសែកស្អុយពុំមានទឹកប្រាក់នោះទេ។
បន្ទាប់មកភាគីដើមបណ្តឹង បានព្យាយាមជួបភាគីចុងចោទ ដើម្បីទាមទារបំណុល និងរកដំណោះ ស្រាយក្រៅប្រព័ន្ធតុលាការជាញឹកញាប់ដែរ ប៉ុន្តែចុងក្រោយជនសង្ស័យ២នាក់ប្តីប្រពន្ធចេះតែគេចវេះពីបំណុល ទើបជនរងគ្រោះសម្រេចប្តឹងតុលាការឱ្យជួយចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា រហូតដល់ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថៅកែលក់គ្រឿងសង្ហារឹមទាំង២ នាក់ប្តីប្រពន្ធ កំពុងស្ថិតនៅការសាកសួររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ