សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០ ដុល្លារ
ផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយកន្លែងនៅក្នុងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសរុបប្រមាន ៣៥០០០ដុល្លារ តែក្នុងករណីអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានម្ចាស់ឈ្មោះ ឈ្មោះ មិន ត្រេងភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ មុល ស្រីឃាន អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់ចាប់ហួយ មានទីលំនៅកន្លែងកើតហេតុ។ តាមរបាយការណ៍ ផ្ទះមាន ៨ គុណ ៣៥ម៉ែត្រ សង់អំពីថ្មដំបូលប្រក់ដែកសង្កសីត្រូវបានឆាបឆេះផ្ទះអស់ចំនួន៧០% ម៉ូតូចំនួន ៤គ្រឿង ម៉ាកឌ្រីមសង់ ចំនួន៣គ្រឿង និងម៉ាកវេវឆ្លាមចំនួន១គ្រឿង ត្រូវបានឆេះខូចខាតទាំងស្រុង។ សម្ភារៈខូចខាតសរុបជាទឹកប្រាក់អស់ចំនួនប្រហែល ៣៥០០០ដុល្លារ។

ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ដស្មើនឹង ២៦ម៉ែត្រគូប៕




-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត