សន្តិសុខសង្គម
លោក ប៊ុន ច័ន្ទវណ្ណៈ ៖ផ្លូវកៅស៊ូ២ជាន់ DBST នៅខេត្តស្វាយរៀងនឹងជួយសម្រួលច្រើនដល់ការធ្វើដំណើររបស់ប្រជាជន
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានលើកកម្រិតគុណភាពផ្លូវកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង២៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយគ្រួសសងខាង ម្ខាងៗ១ម៉ែត្រ សាងសង់លូប្រអប់ចំនួន១កន្លែង លូមូលចំនួន៤កន្លែង សិ្ថតនៅក្នុងភូមិស្វាយធំទៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយលោកថា ផ្លូវនេះ នឹងជួយសម្រាលបន្ទុកបានច្រើនចំពោះការធ្វើដំណើររបស់ពលរដ្ឋ។

ក្នុងពិធីបើកការដ្ឋាននេះ លោក ប៊ុន ច័ន្ទវណ្ណៈ បានបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែនេះ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលយកនូវសេវាសាធារណៈ ដូចជាទៅផ្សារ សាលារៀន មន្ទីរពេទ្យ ជាដើម។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងថា ជាមួយនឹងភាពរីកចម្រើន និងសេចក្តីសុខសន្តិភាព រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានឆន្ទៈយ៉ាងមុតមាំ ក្នុងការថែរក្សាសមិទ្ធផលនានាដែលបានកសាងឡើងពីបាតដៃទទេ តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសការពារសុខសន្តិភាព និងស្ថេរភាពឲ្យខានតែបាន ដើម្បីបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០”។

លោក ប៊ុន ច័ន្ទវណ្ណៈ មានប្រសាសន៍បន្ត ថា ជាក់ស្ដែងក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ២០២៤-២០២៨ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ជាមួយនឹងចក្ខុវិស័យនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥គឺ៖ ១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់។ ២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ។ ៣. ជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ។ ៤. លើកកម្ពស់ការធ្វើពិធីកម្មសេដ្ឋកិច្ចជនបទ និងទី៥. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ៕
ដោយ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?