Connect with us

សន្តិសុខសង្គម

ជនសង្ស័យ ១ ក្រុម ធាក់វាយប្លន់ម៉ូតូ ២ គ្រឿង បានសម្រេច ក្នុងពេលតែមួយ នៅខណ្ឌព្រែកព្នៅ

បានផុស

នៅ

បុរស ២ នាក់ ពូ និង ក្មួយ ជិះ​ម៉ូតូ​ម្នាក់ ១ គ្រឿង ត្រូវ​ក្រុម​ជនសង្ស័យ ១ ក្រុម ធ្វើ​សកម្មភាព​ធាក់​វាយ​ប្លន់​ម៉ូតូ​បាន​សម្រេច ចំនួន ២ គ្រឿង ក្នុង​ពេល​តែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង ១១ យប់ ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ស្ថិត​នៅ​លើ​ផ្លូវ​វិមាន​ឈ្នះៗ ចំណុច​ក្បែរ​សាលា​កូរ៉េ ស្ថិត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ បុរស​រងគ្រោះ​ទាំង ២ នាក់ ត្រូវជា​ពូ​និង ក្មួយ ជិះ​ម៉ូតូ​ម្នាក់ ១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​ ១២៥ ពណ៌​ខ្មៅ ទើប​នឹង​ចេញពី​មន្ទីរពេទ្យ​មើល​សាច់ញាតិ ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះៗ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ពេលនោះ ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ក្បែរ​នឹង​សាលា​កូរ៉េ ស្រាប់តែ​លេច​មុខ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រមាណ ៦ នាក់ ជិះ​ម៉ូតូ ៣ គ្រឿង មក​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ពី​ក្រោយ បណ្ដាល​ឲ្យ​ដួល។ បន្ទាប់មក បក្ខពួក​ជនសង្ស័យ​ប្រដាប់​ដោយ​ដំបង និង ដុំ​ថ្ម មក​គំរាម ពេលនោះ​ដែរ ដោយ​ខ្លួន​ភ័យ​ពេក ខ្លាច​ក្រុម​ជនសង្ស័យ​ទាំងនោះ ក៏​រត់​ស្រែក​ឲ្យ​អ្នក​ក្បែរ​ខាង​ជួយ។ ទោះ​យ៉ាងណា ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​យក​ម៉ូតូ​ជនរងគ្រោះ​បាន​ទាំង ២ គ្រឿង ហើយ​ជិះ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់ស្រមោល​តែម្ដង។

ក្រោយ​កើតហេតុ​គេ​ឃើញ​វត្តមាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​សង្កាត់​គោក​រកា ចុះ​មក​ដល់ រួច​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​តាម​ស្រាវជ្រាវ​រក​ក្រុម​ជនសង្ស័យ​ទាំងនោះ​ឃាត់​យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៤ វិនាទី មុន

ជនសង្ស័យ ១ ក្រុម ធាក់វាយប្លន់ម៉ូតូ ២ គ្រឿង បានសម្រេច ក្នុងពេលតែមួយ នៅខណ្ឌព្រែកព្នៅ

ថាមពលនុយក្លេអ៊ែរ
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

វៀតណាម កូរ៉េខាងត្បូង គ្រោងជំរុញសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ

សន្តិសុខសង្គម១៦ នាទីutes មុន

លោក ប៊ុន ច័ន្ទវណ្ណៈ ៖ផ្លូវកៅស៊ូ២ជាន់ DBST នៅខេត្តស្វាយរៀងនឹងជួយសម្រួលច្រើនដល់ការធ្វើដំណើររបស់ប្រជាជន

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ទីរពេទ្យ ហ្លួង ម៉ែ ផ្តល់ជូនការពិនិត្យជំងឺមហារីកមាត់ស្បូន ដល់ពលរដ្ឋងាយរងគ្រោះ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣១ នាទីutes មុន

ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គពិនិត្យឱ្យយោបល់លើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបបខ្មែរក្រហម

ព័ត៌មានជាតិ២២ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់

អគ្គិភ័យ
ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ​ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ច​ព្រមព្រៀង

Sokha Hotels

ព័ត៌មានពេញនិយម