Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋ ៣ នាក់ ក្រោយធ្វើសកម្មភាព ២ ករណី

បានផុស

នៅ

ជនសង្ស័យ​ចំនួន ៣ នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ កាល​ពី​វេលា​ម៉ោង ១៦ និង ៤៥ នាទី ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ថ្មីៗ នេះ នៅ​ចំណុច​ផ្ទះ​លេខ ២​ឌ ផ្លូវ​បេតុង ក្រុម​ ៣ ភូមិ​ទ្រុង​មាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​បាន​ឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បើក​ការស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ៣​ នាក់ ៖ ១​-ឈ្មោះ ស៊ឹម សុខ​លាប ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ។ ២-​ឈ្មោះ គ្រៀល រថនា ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ។ ​៣-​ឈ្មោះ លន់ បញ្ញា ភេទ​ប្រុស អាយុ​ ១៧​ ឆ្នាំ។ ចំពោះ​វត្ថុ​តាង​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ​ ១KR-៨៦៣០ ចំនួន ១ គ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព។

នគរបាល​បាន​បន្ត​ថា ជនសង្ស័យ​ទាំង ៣ នាក់ និង​បក្សពួក បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន ២ ករណី ដោយ ករណី​ទី​១-ឆក់​ទូរស័ព្ទដៃ កាលពី​ថ្ងៃទី ​២១ ខែកុម្ភៈ ឆ្នាំ ​២០២៥ វេលា​ម៉ោង​ ២០ និង ៤០​ នាទី ស្ថិតនៅ​ចំណុច​មុខ​បុរី​ជីក​ម៉ុង ផ្លូវ ​១១៣K ភូមិ​ក្បាលដំរី​ ២ សង្កាត់​កា​កាប​ទី ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ករណី​ទី​២-ឆក់​ខ្សែក កាលពី​ថ្ងៃទី ​០៧ ខែមករា ឆ្នាំ ​២០២៥ វេលា​ម៉ោង​ ១៧ និង ០០​ នាទី​យប់ ស្ថិតនៅ​ចំណុច​មុខ​បុរី​ជីប​ម៉ុង ផ្លូវ​ ១១៣K ភូមិ​ព្រៃទា ​១ សង្កាត់​ចោមចៅ ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ជំនាញ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៤ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម