សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង
ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតពូកមួយកន្លែងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានបណ្ដាលឲ្យខូចខាតរោងចក្រ និងសម្ភារទាំងស្រុង រួមទាំងម៉ូតូ៥គ្រឿង និងរាលដាលដល់ផ្ទះមួយខ្នងទៀតខូចខាត១០%។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤៥ម៉ែត្រ គុណ ៥៥ម៉ែត្រ សាងសង់អំពីថ្ម ប្រក់ស័ង្កសី ជារោងចក្រផលិត និងស្តុកសម្ភារពូក មានម្ចាស់ឈ្មោះ ហុង ប៉ោងម៉េង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ។

ករណីនេះ កម្លាំងជំនាញបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង៨និង១០នាទីថ្ងៃដដែល។ ចំពោះមូលហេតុកំពុងស្រាវជ្រាវ៕
អត្ថបទ៖ សុខា










-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា