Connect with us

សន្តិសុខសង្គម

Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់

បានផុស

នៅ

ភ្នំពេញ ៖ ក្មេងប្រុសស្រី០២នាក់ ដែលត្រូវបានអគ្គិភ័យឆាបឆេះស្លាប់​នោះ គឺព្រោះតែ​បើក​ហ្គាសចំអិនអាហារទុកចោល ហើយឆ្លៀតទៅដងទឹកនៅមាត់ច្រាំងទន្លេ នេះបើតាមប្រភពព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​ បានកើតឡើងនៅវេលាម៉ោង ០៤ល្ងាច ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

​ប្រភព​ព័ត៌មានពីស្រ្តីជាម្តាយបាន​ឱ្យដឹងថា មុនកើតហេតុ គាត់​បាន​បើក​ហ្គាសចំអិនអាហារទុកចោល នៅកន្លែងស្នាក់នៅ នឹងបានទុកកូនតូចៗ០២នាក់ ដោយកូនប្រុសវ័យជាង០១ខួប ម្នាក់ នឹង កូនស្រីវ័យ០៥ខែម្នាក់ ទុក​នៅ​ក្បែរ​នោះ​រួច​បបួល​កូនប្រុសច្បងវ័យ០៤ឆ្នាំដើរទៅជួយដងទឹកនៅមាត់ច្រាំង ដើម្បី​យក​ទឹក​មក​ប្រើប្រាស់។

ខណៈដើរទៅដល់មាត់ច្រាំងបានបន្តិច ក៏ស្រាប់តែឮសម្លេងផ្ទុះចេញពីកន្លែងស្នាក់នៅ បង្ក​ឱ្យមានផ្សែងហ៊ុយឃ្មួលឃ្មាញ់ លាយលំអណ្តាតភ្លើងតែម្តង បង្ក​ឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ដើម្បី​កុំ​ឱ្យមានការរាលដាលផងដែរ។

បន្ទាប់ពីដំណឹងភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំ​ឱ្យ​មាន​ការ​ឆាបឆេះ​បន្ត​ដល់​រោងចក្រ​ដែល​នៅ​ក្បែរ​នោះ។

ក្នុង​នោះ​បាន​ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹក​អស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៨ នាទីutes មុន

Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ ករណីនាយទាហានឈ្មោះ ម៉ី តារា នេះ ជារឿងចាស់ទេ ប៉ុន្តែសម រង្ស៊ី បាន​យក​មក​បង្ហោះ​ជា​ថ្មី ដើម្បី​បំភាន់​មតិ​សាធារណជន

ព័ត៌មានជាតិ៤ ម៉ោង មុន

និស្សិតជាង ៨ ៦០០ នាក់ បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% ក្នុងឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនជាតិឥណ្ឌាចំនួន​៥២៦នាក់ដែលធ្វើការឲ្យCall- Center នៅមីយ៉ាន់ម៉ា​នឹងបញ្ជូន​ទៅស្រុកវិញ​

អគ្គិភ័យ
សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត

អគ្គិភ័យ
សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សមាជិកសភាអាមេរិក ព្រាងច្បាប់បោះពុម្ភក្រដាសប្រាក់ ២៥០ដុល្លារ ដាក់រូបលោក Trump 

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​និងរបួស​ជិត​​៨០នាក់​ក្នុង​​ការបំផ្ទុះ​ដ៏សាហាវ​​​សំដៅ​ការ​ជួបជុំរបស់ក្រុមឧទ្ទាមM23​នៅកុងហ្គោ​

Sokha Hotels

ព័ត៌មានពេញនិយម