សន្តិសុខសង្គម
ផ្ទះចំនួន ០៨ខ្នង ត្រូវបានបំផ្លាញដោយសារខ្យល់កន្រ្តាក់ នៅស្រុកសំពៅលូន
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង ៣០នាទីល្ងាច ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់បក់បោកខ្លាំង បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៨ខ្នង និងដំបូលសាលាឆាន់មួយកន្លែង ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងរន្ទះបានបោកបក់មកលើតំបន់នោះ បណ្តាលឲ្យខូចខាតយ៉ាងដំណំ។ ក្នុងចំណោមផ្ទះទាំង៨ខ្នងដែលរងការប៉ះពាល់ មាន២ខ្នងត្រូវបំផ្លាញទាំងស្រុង។


ដោយឡែកនៅវត្តសែនឧត្តមសាមគ្គី ខ្យល់កន្រ្តាក់នេះបានបណ្តាលឱ្យរបើកស័ង្កសីសាលាឆាន់ ខូចខាតអស់ចំនួន ៦០ សន្លឹក តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។ ឧបទ្ទវហេតុនេះគឺជាគ្រោះមហន្តរាយធម្មជាតិលើកដំបូងនៅក្នុងតំបន់នោះ បន្ទាប់ពីមានភ្លៀងធ្លាក់កក់ខែរួចមក ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ