សន្តិសុខសង្គម
ជនជាតិចិនម្នាក់ ត្រូវនគរបាលបណ្ដេញចេញពីប្រទេសកម្ពុជា
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នគរបាលអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីថតរូបក្រដាស់ប្រាក់ ១០០ដុល្លារ ថាជាថ្លៃសម្រាប់ស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជាសម្រាប់ជនជាតិចិន។
ជនជាតិចិនម្នាក់នេះបានធ្វើដំណើរចូលប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថតក្រដាស់ប្រាក់ ១០០ដុល្លារ ដោយបានប្រាប់ទៅជនជាតិគាត់ថា នេះជាតម្លៃសម្រាប់សុំទិដ្ឋាការចូលប្រទេសកម្ពុជា និងបានថតរូបក្រដាស់ប្រាក់ ២០ដុល្លារ នៅបញ្ជរត្រួតពិនិត្យលើលិខិតឆ្លងដែន ដើម្បីស្នើសុំបិទស្ទីកគ័រ ដោយបញ្ជាក់ថា ជាថ្លៃសេវាបន្ថែមទៀត។

ក្នុងន័យនេះបានធ្វើឱ្យប៉ះពាល់ដល់ច្បាប់អន្តោប្រវេសន៍កម្ពុជា និងបានប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមិនបានយកតម្លៃលើសពីការកំណត់របស់រាជរដ្ឋាភិបាលនោះឡើយ។
សូមបញ្ជាក់ថា តម្លៃសម្រាប់ស្នើសុំទិដ្ឋាការចំពោះភ្ញៀវទេសចរណ៍ ៣០ដុល្លារ ក្នុងម្នាក់។ មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិចិនខាងលើមកសួរនាំ ជនជាតិចិននោះបានសារភាពនូវរាល់កំហុសទាំងអស់ ដែលបានបង្កឱ្យមានភាពមិនត្រឹមត្រូវទៅលើតម្លៃទិដ្ឋាការចូលប្រទេសកម្ពុជា ដោយមានទាំងរូបភាពវីដេអូ និងធ្វើកិច្ចសន្យា។
ដោយអនុវត្តតាមច្បាប់បទដ្ឋាន ស្ដីពីអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានស្នើធ្វើការបណ្ដេញជនជាតិចិនខាងលើពីប្រទេសកម្ពុជា និងមិនអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសកម្ពុជា ទៅតាមកាលកំណត់របស់ច្បាប់បទដ្ឋាន៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ