សន្តិសុខសង្គម
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ
ប្រជាពលរដ្ឋ នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ សម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះក្រុមហ៊ុនចម្ការចេកឈ្មោះ ហ្គ្រីន អាយ លែន ឬ Cambodian Banana Agriculture (CBA) ដែលតែងតែធ្វេីសកម្មភាពបាញ់សត្វគោក្របីរបស់អ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ ដេីម្បីកាប់សាច់ចែកគ្នាយកទៅជាធ្វេីម្ហូប។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីចុងខែកុម្ភៈ មានជនជាតិចិនមួយក្រុម ដែលត្រូវបានគេស្គាល់ថាជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនខាងលើ បានធ្វេីសកម្មភាពបេីកឡានគៀងគោក្របីរបស់អ្នកស្រុកចូលក្នុងចំការក្រុមហ៊ុន និងប្រើប្រាស់កាំភ្លើងបាញ់មកលើសត្វគោ ១ ក្បាលបណ្ដាលឱ្យងាប់ និងរបួសជិត ១០ ក្បាល និងប្រើឱ្យសន្តិសុខលេីកដាក់ត្រាក់ទ័រ ដើម្បីយកចូលក្នុងក្រុមហ៊ុន ក្នុងគោលបំណង់កាប់សាច់យកចែកគ្នាស៉ី។
ប្រជាពលរដ្ឋ បានដាក់ចម្ងល់ថា តេីក្រុមហ៊ុនចិនបានកាំភ្លេីងមកពីណា យកប្រេីប្រាស់បាញ់សត្វ គោក្របី ដោយសេរីបែបនេះ។ ករណីនេះ ប្រភពដដែលក៏បានលើកឡើងថា វាមិនមែនជាករណីទីមួយទេ ដែលក្រុមហ៊ុនខាងលើនេះ ប្រើប្រាស់កាំភ្លើងបាញ់សត្វគោប្រជាពលរដ្ឋនៅក្នុងតំបន់នោះ យកកាប់សាច់ចែកគ្នា ជាច្រេីនករណីមកហេីយ តែមិនមានប្រជាពលរដ្ឋណា ហ៊ានដាក់ពាក្យប្ដឹងនោះទេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ។


ជុំវិញករណីបាញ់សត្វគោអ្នកស្រុកងាប់នេះដែរ លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានបញ្ជាក់ឲ្យកម្ពុជាថ្មី ដឹងនៅថ្ងៃទី២ ខែមិនា នេះថា ពិតជាមានករណីបាញ់សត្វគោអ្នកស្រុកងាប់មែន ប៉ុន្តែក្រុមជនបង្កកំពុងរត់គេចខ្លួនបាត់ហើយ ។
ដោយឡែក ខាងតំណាងក្រុមហ៊ុនកម្ពុជាថ្មី មិនអាចទំនាក់ទំនងសុំការបកស្រាយបានឡើយ ជុំវិញករណីបាញ់សត្វគោងាប់នេះ ព្រោះគ្មានលេខទាក់ទង។
ករណីនេះបានកេីតឡេីងការពីរសៀលថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំការក្រុមហ៊ុនចេករបស់ចិន ហ្គ្រីន អាយ លែន ឬ Cambodian Banana Agriculture (CBA) ស្ថិននៅក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់