សន្តិសុខសង្គម
លោក ជួន ណារិន្ទ៖ កត្តាធំចំនួន៣ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាញឹកញាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកើតឡើងដោយសារកត្តាចម្បងធំៗចំនួន៣។ បើតាមលោក ជួន ណារិន្ទ កត្តាចម្បងធំៗចំនួន៣នោះរួមមាន កត្តាបើកបរមិនគោរពល្បឿន កត្តាមិនគោរពសិទ្ធិ និងកត្តាបើកបរក្នុងស្ថានភាពស្រវឹង។

លោកស្នងការបញ្ជាក់ថា កត្តាធំៗទាំង៣នេះ បានកើតឡើងជាញឹកញាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដែលបណ្ដាលឲ្យមានមនុស្សស្លាប់ជាច្រើន ជាពិសេសនៅដើម២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាង៧០ភាគរយ គឺកើតឡើងនៅពេលរាត្រី។

ជាមួយនឹងការកើនឡើងនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកក៏បានដាក់បទបញ្ជាដល់អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍រដ្ឋបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ បន្តយកយន្តការផ្សព្វផ្សាយអប់រំ ការយល់ដឹងពីច្បាប់ចរាចរណ៍ឲ្យបានច្រើនដល់ទីសាធារណៈ ក៏ដូចជាសាលារៀនឲ្យសិស្សានុសយុវជនបានយល់ពីច្បាប់ចរាចរណ៍ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងឈានទៅដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ