សន្តិសុខសង្គម
ស្នងការខេត្តក្រចេះ ទទួលស្គាល់ពិតជាមានការបាញ់សត្វគោពលរដ្ឋងាប់ នៅស្រុកអូរគ្រៀងសែនជ័យ
ស្នងការនគរបាលខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃនេះ ដោយទទួលស្គាល់ពិតជាមានករណីជនជាតិចិន ចំនួន ៣ នាក់ បានធ្វើសកម្មភាពបាញ់សត្វគោពលរដ្ឋបណ្តាលឲ្យងាប់ ១ ក្បាល នៅចំណុចក្រុមហ៊ុនចម្ការចេកឈ្មោះ ហ្គ្រីន អាយ លែន នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កើតឡើងពិតប្រាកដមែន។

ការចេញសេចក្តីបំភ្លឺព័ត៌មាននេះ ធ្វើឡើងក្រោយផ្ទុះករណីជនជាតិចិនចំនួន ៣ នាក់ នៅក្រុមហ៊ុនចម្ការចេកឈ្មោះ ហ្គ្រីន អាយ លែន ឬ Cambodian Banana Agriculture (CBA) បានធ្វេីសកម្មភាពបាញ់សត្វគោក្របីរបស់ពលរដ្ឋយ៉ាងអាណាធិបតេយ្យ និងបម្រុងយកទៅកាប់សាច់ចែកគ្នាយកទៅធ្វេីម្ហូប។



ជនសង្ស័យទាំង ៣ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន
ករណីខាងលើនេះ បានកេីតឡេីងនៅថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំការក្រុមហ៊ុនចិន ហ្គ្រីន អាយ លែន ឬ Cambodian Banana Agriculture (CBA) ស្ថិតនៅក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បណ្ដាលឱ្យងាប់គោចំនួន ១ ក្បាល បាញ់របួសរត់ចូលព្រៃបាត់ចំនួន ៣ ក្បាល និងបាញ់ត្រូវក្របីរងបួសចំនួន ៥ក្បាលថែមទៀត។
ពាក់ព័ន្ធទៅនឹងករណី បើតាមស្នងការនគរបាលខេត្តក្រចេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីបន្តអនុវត្តតាមច្បាប់៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ