សន្តិសុខសង្គម
ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ
លោកតាធាក់ស៊ីក្លូ អាយុប្រមាណ ៧០ ឆ្នាំ ម្នាក់ ត្រូវបានបុរសវ័យក្មេងម្នាក់ វាយត្រូវក្បាលចំនួន ២ ដៃ ដោយសារតែប៉ះពាក្យសម្ដីគ្នា ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ ស្ថិតនៅផ្សារឌុយមិច ផ្លូវ ១០៩ ក្បែរស្តុបសុកហុក សង្កាត់អូរឫស្សី ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបុរសវ័យក្មេង បានឲ្យដឹងថា មុនឈានដល់ប្រើអំពើហិង្សាវាយទៅលើលោកតាវ័យ ៧០ ឆ្នាំ ដែលធាក់ស៊ីក្លូគេងតាមផ្លូវនោះ ក៏ដោយសារតែលោកតាឈ្លើយ និង តមាត់ចុះឡើងជាមួយរូបខ្លួន។

ដោយឡែកបើតាម លោកតាស៊ីក្លូ ក៏បានបញ្ជាក់ដែរថា រូបគាត់មិនបានទៅនិយាយអ្វីជាមួយបុរសខាងលើធ្ងន់ធ្ងរអ្វីនោះទេ។ ក្នុងនោះ ខណៈគាត់កំពុងអង្គុយនៅលើស៊ីក្លូសុខៗ ស្រាប់តែបុរសវ័យក្មេងនោះ មកវាយគាត់តែម្ដង ត្រូវក្បាលចំនួន ២ ដៃ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចនាំបុរសវ័យក្មេងខាងលើយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ