Connect with us

សន្តិសុខសង្គម

ធ្លាក់កម្ទេចផ្កាភ្លើងចេញពីក្រុមជាងកាត់ដែកដំបូល បង្កជាអគ្គិភ័យឆេះផ្ទះ ០១ ខ្នង នៅខណ្ឌដូនពេញ

បានផុស

នៅ

ជាង​កាត់​ដែក​ដំបូល​ខ្វះ​ការ​ប្រុងប្រយ័ត្ន ធ្លាក់​កម្ទេច​ផ្កាភ្លើង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ឈើ ០១ ខ្នង ស្ទើរ​ទាំង​ស្រុង និង​សម្ភារៈ​មួយ​ចំនួន ផ្អើល​អស់​ប្រជាពលរដ្ឋ​យក​ទឹក​មក​ជួយ​ពន្លត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០ និង ៥០ នាទី ព្រឹក​ថ្ងៃ​ទី ០៦ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្លូវ​បេតុង ក្រោយ​ស្ថានទូត​បារាំង សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ជាង​មួយ​ក្រុម​បាន​មក ផ្ទះ​កើត​ហេតុ​ឡើង​លើ​ដំបូល ដើម្បី​កាត់​ដែក​ដំបូល​ជួសជុល ខណៈ​កំពុង​កាត់​ដែក​ដំបូល ក៏​ស្រាប់តែ​ធ្លាក់​កម្ទេច​ផ្កាភ្លើង​ចុះទៅ​ក្រោម ដែល​ខាងក្រោម​ជា​ផ្ទះ​ឈើ បណ្តាល​ឲ្យ​ឆាបឆេះ​តែម្ដង។ ភ្លាមៗ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​យក​ទឹក​បាញ់​ពន្លត់ ប៉ុន្តែ​ដោយសារ​មាន​ផ្សែង​ហុយ​ច្រើន​ផង ទើប​សម្រេច​ចិត្ត​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍។

អគ្គិភ័យ​នេះ​ដែរ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​អស់ ៥០ ភាគរយ និង​សម្ភារៈ​មួយ​ចំនួន​ធំ ព្រមទាំង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អស់​ចំនួន ០១ គ្រឿង បាញ់​ឲ្យ​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្ដាល​មកពី​ជាង​កាត់​ដំបូល​ធ្លាក់​កម្ទេច​ភ្លើង៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ វិនាទី មុន

ធ្លាក់កម្ទេចផ្កាភ្លើងចេញពីក្រុមជាងកាត់ដែកដំបូល បង្កជាអគ្គិភ័យឆេះផ្ទះ ០១ ខ្នង នៅខណ្ឌដូនពេញ

ព័ត៌មានជាតិ៤ នាទីutes មុន

ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី២​ ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ​

ព័ត៌មានជាតិ៨ នាទីutes មុន

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ទៅ​ច្រក​ត្រពាំង​ក្រៀល​​​ព្រំដែន​​ឡាវ​ សាងសង់​បញ្ចប់ ១០០%

ព័ត៌មានជាតិ១០ នាទីutes មុន

និស្សិតកម្ពុជា ត្រូវត្រៀមអ្វីខ្លះដើម្បីទទួលបានអាហារូបករណ៍សិក្សានៅចិន ឆ្នាំសិក្សា ២០២៥-២០២៦?

ព័ត៌មានជាតិ១១ នាទីutes មុន

សម្តេចធិបតី ណែនាំតារារ៉េប ឈប់ប្រើពាក្យជេរគ្នាដូចបរទេស រក្សាភាពថ្លៃថ្នូរមិនលើសព្រំដែនសីលធម៌ ក៏ល្បីដែរ

Sokha Hotels

ព័ត៌មានពេញនិយម