សន្តិសុខសង្គម
មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន
បន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែកតៗគ្នាអំពីសកម្មភាពជនស៊ីវិលមួយក្រុមចុះចាប់មនុស្សញាត់ចូលរថយន្ដកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅសង្កាត់ព្រែកកំពឹស មន្ទីរប្រឆាំងបទល្មើសគ្រឿងបានចេញសេចក្ដីបំភ្លឺ និងស្នើឲ្យម្ចាស់គណនីឈ្មោះ Pheavy Fc និងសារព័ត៌មានផ្សេងៗដែលបានចុះផ្សាយត្រូវកែតម្រូវឡើងវិញ ព្រោះនេះជាការចុះផ្សាយដែលធ្វើឲ្យប៉ះពាល់សេក្ដីថ្លៃថ្នូលើកងកម្លាំងដែលខំបំបេញការងារ។

តាមរយៈសេចក្ដីបំភ្លឺរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២និង៥០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីទីតាំងកែច្នៃសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តនៅភូមិសាស្ត្រ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (ស្រី០១) និងចាប់យកសារធាតុញៀន និងសារសារធាតុផ្សំប្រមាណជិត ៣០០គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃ សារធាតុញៀនមួយចំនួនធំ។

តាមសេចក្ដីបំភ្លឺ បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យ និងឆ្លងតាមការស៊ើបអង្កេត កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេខ្លោង ដោយកំណត់បានមុខសញ្ញាដែលកំពុងលាក់ខ្លួន ក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ភ្លាមៗ កម្លាំងជំនាញក៏បានចុះឃ្លាំមើលក្នុងភូមិសាស្ត្រខាងលើ លុះដល់ម៉ោងប្រមាណ ២រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដដែល កម្លាំងសមត្ថកិច្ចបានឃើញមុខសញ្ញាពីរនាក់ ហើយមុខសញ្ញាទាំងពីរនាក់នោះ ពេលឃើញសមត្ថកិច្ច ភ័យ ក៏បាននាំគ្នារត់គេចខ្លួន ទើបសមត្ថកិច្ចមានការសង្ស័យក៏ឃាត់ខ្លួនយកទៅសួរនាំតែម្តង និងដោយសារជាការសន្និដ្ឋានរបស់សមត្ថកិច្ចថា មុខសញ្ញាទាំងពីរនាក់នេះមានភិនភាគដូចទៅនឹងមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

បើតាមការសួរនាំ មុខសញ្ញាទាំងពីរនាក់នេះមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខាងលើនោះទេ ប៉ុន្តែមុខសញ្ញាទាំងពីរនាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ចចាប់បាន និងដកហូតសារធាតុញៀនចំនួន មួយកញ្ចប់ដែលនៅក្នុងខ្លួនរបស់ជនសង្ស័យទើបមានការរត់គេចខ្លួន។

ក្នុងពេលឃាត់ខ្លួនមុខសញ្ញាទាំងពីរនាក់នោះដែរ ក៏មានប្រជាពលរដ្ឋដែលមិនបានដឹងរឿង ក៏នាំគ្នាថតវីដេអូ និងរូបភាពបង្ហោះដោយចោទប្រកាន់មកលើសមត្ថកិច្ច ដោយបង្កើតឱ្យមានការបញ្ចេញមតិ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងជំនាញ ជាពិសេសធ្វើឱ្យបែកព័ត៌មានសម្ងាត់ ដែលប្រតិបត្តិការ ស៊ើបអង្កេតរបស់សមត្ថកិច្ចមិនទាន់បានបញ្ចប់។

កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សំណូមពរដល់ប្រជាពលរដ្ឋប្រសិនបើមានឆន្ទៈចូលរួមបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ពុំគួរផ្សព្វផ្សាយព័ត៌មានជាសាធារណៈក្នុងអំឡុងពេលសមត្ថកិច្ចកំពុងបន្តកិច្ចស៊ើបអង្កេត បង្ក្រាបបទល្មើសជាក់ស្តែង ដែលបណ្តាលឱ្យបែកព័ត៌មានសម្ងាត់៕

សូមបញ្ជាក់ថា តាមការចុះផ្សាយរបស់គណនីឈ្មោះ Pheavy Fc និងសារព័ត៌មានផ្សេងៗទៀតបានលើកឡើងថា «មិនបដឹងជាប៉ូលិសខាងណាទេ គ្មានឯកសណ្ឋានមកចាប់មនុស្សញាត់ចូលឡាន ដូចជាឃោរឃៅណាស់ សង្កាត់ព្រែកកំពឹស» ដែលការបង្ហោះនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចែកចាយតៗគ្នា និងមានបញ្ចេញមតិរិះគន់ លើកម្លាំងសមត្ថកិច្ចយ៉ាងចាស់ដៃផងដែរ៕
អត្ថបទ៖ រដ្ឋា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង