សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង នៅខណ្ឌដង្កោ
ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្អូនប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍ភ្លាមៗ និងរាយការណ៍សមត្ថកិច្ចជំនាញ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ចំណុចដូនឪ ភូមិជេីងឯក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះទី១ ឈ្មោះ : ធន់ ប្រុញ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ មានសមាជិកគ្រួសារ ៦នាក់ ស្រី០២នាក់។ ទី២ ឈ្មោះ : នៅ កុសល ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរនៅផ្ទះ មានសមាជិកគ្រួសារ ១៨នាក់ ស្រី ១១នាក់។ ទី៣ ឈ្មោះ : ធី ថា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរចុងភៅ មានសមាជិកគ្រួសារ ០៨នាក់ ស្រី០៣នាក់។

ផ្ទះដែលឆាបឆេះជាប្រភេទសំណង់ ឈើលើថ្មីក្រោម ប្រក់ស័ង្កសីទំហំ៦x៤ម៉ែត្រការ៉េ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅទីតាំងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ ពួកគាត់បានលឺសំឡេងផ្ទុះហេីយចេញជាអណ្ដាតភ្លើង ចេញពីផ្ទះទី១ ដែលផ្ទះខាងលើមិនមាន មនុស្សនៅ ចាក់សោចេញទៅក្រៅអស់។

ប្រភពដដែលបានបន្តទៀតថា បន្តពីលឺសំឡេងផ្ទុះហើយចេញជាអណ្ដាតភ្លើងសន្ធោសន្ធៅ ពួកគាត់រស់នៅក្បែរនោះបាននាំគ្នា ឆោឡោ និងយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ តែមិនអាចទប់ស្កាត់បាន ក៏បានរាយការណ៍ជូនអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យ បានចេញទៅ អន្តរាគមន៍ចំនួន៣គ្រឿង ក្នុងនោះមួយរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចំនួន២គ្រឿង និងរថយន្តជំនួយរបស់ស្រាបៀកម្ពុជាចំនួន១គ្រឿង បានសហការគ្នាបាញ់រហូតដល់ម៉ោង៨យប់ថ្ងៃដដែល ទេីបធ្វើឱ្យភ្លើងរថយន្តទៅវិញជាស្ថាពរ។

ករណីនេះ សមត្ថកិច្ចបានឱ្យដឹងថា មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គឺគ្រាន់តែឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ហើយមូលហេតុវិញ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះបែបនេះ៕
ដោយ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?