សន្តិសុខសង្គម
UPDATE ៖ មុនប្លុងសាកសពស្ត្រីវ័យជាង៣០ឆ្នាំ ជនសង្ស័យអាចវាយក្បាល ហើយខ្ទប់ដង្ហើម
ភ្នំពេញ ៖ សពស្រ្តីវ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យ ប្រើហិង្សាវាយក្បាល នឹងខ្ទប់ដង្ហើម ទើបបណ្តាលឱ្យស្លាប់រួចយកទៅប្លុងចោលនៅដីឡូតិ៍ ផ្អើលពលរដ្ឋនឹងសមត្ថកិច្ច ចុះអន្តរាគមន៍។

ហេតុការណ៍យកសពមកប្លុងចោលនេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង ៣០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចដីឡូតិ៍មួយកន្លែង តាមបណ្តោយផ្លូវបេតុង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាព្រឹកព្រលឹម គាត់បានជិះម៉ូតូឆ្លងកាត់ចំណុចកើតហេតុ បានឃើញពីចម្ងាយ មានជនសង្ស័យម្នាក់បានជិះកង់បីខ្មែរ រួមជាមួយស្រ្តីវ័យជាង៣០ឆ្នាំខាងលើ ដោយឃើញមានការប្រតាយប្រតប់គ្នា ធ្វើឱ្យជនសង្ស័យខាងលើវាយក្បាលស្រ្តីរងគ្រោះ នឹងបានខ្ទប់ដង្ហើម បណ្តាលឱ្យស្រ្តីរងគ្រោះស្លាប់ ។ ភ្លាមៗ ជនសង្ស័យបានបន្តជិះកង់បីខ្មែរ មកចំណុចដីឡូតិ៍រួចយកសពស្រ្តីរងគ្រោះទៅបោះចោលក្នុងដីឡូតិ៍ខាងលើ រួចក៏ជិះកង់បីគេចខ្លួនបាត់ស្រមោលតែម្តង។ ស្របពេលនោះគាត់ក៏ប្រញាប់រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍ផងដែរ ។
បច្ចុប្បន្ន សពរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ។ ចំណែកជនសង្ស័យត្រូវ សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា