សន្តិសុខសង្គម
យុវជនម្នាក់ មិនដឹងមានវិបត្តិអ្វីមកលោតទឹកនៅលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើង និងទូរសព្ទ
យុវជនម្នាក់ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានជ្រោយចង្វារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ទំនាក់ទំនងរកក្រុមគ្រួសារសាច់ញាតិ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញយុវជនវ័យក្មេងម្នាក់ ឈរនៅលើស្ពានជ្រោយចង្វារ ដោយស្មានតែឈរធម្មតាក៏មិនចាប់អារម្មណ៍។ មួយសន្ទុះក្រោយមកយុវជនខាងលើ បានយកទូរសព្ទ និងដោះស្បែកជើងទុកនៅលើស្ពាន ហើយសម្រេចចិត្តលោតចុះទៅខាងក្រោមតែម្ដង ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ និងធ្វើការទំនាក់ទំនងរកក្រុមគ្រួសារសាច់ញាតិមកទីតាំងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រួសារសាច់ញាតិ បានមកដល់ទីតាំងកន្លែងកើតហេតុធ្វើការស្វែងរកទូកនេសាទឲ្យជួយរុករកកូនរបស់គាត់ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង