សន្តិសុខសង្គម
បញ្ជូនខ្លួនជនសង្ស័យ ០៣ នាក់ និងវត្ថុតាងសារធាតុញៀន សារធាតុផ្សំ ជិត ៣០០ គីឡូក្រាម ទៅតុលាការ
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០៣ នាក់ ដកហូតសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត ៣០០ គីឡូក្រាម បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ០២ និង ៥០ នាទីរសៀល ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥ នៅភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការឆ្មក់បង្ក្រាបករណីគ្រឿងញៀននេះដែរ មានការចូលរួមពីកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីកែច្នៃសារធាតុញៀន។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ (ស្រី ០១ នាក់ ) ចាប់យកវត្ថុតាងសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត ៣០០ គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃសារធាតុញៀនមួយចំនួនធំទៀត។

បច្ចុប្បន្នជនសង្ស័យប្រុស-ស្រី ០៣ នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមនីតិវិធី។ ចំណែកមេខ្លោង និងបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។

មន្ទីរប្រឆាំងគ្រឿងញៀន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋប្រសិនបើមានឆន្ទៈចូលរួមបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន សូមផ្តល់ព័ត៌មានដល់មន្ទីរប្រឆាំងគ្រឿងញៀន តាមរយៈលេខទូរស័ព្ទ ចំនួន ៥ ខ្សែ ៖ ៦៧០ ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ , ០៩៣ ៤៥៦ ៨៨៨ (Smart) , ០១១ ២៤៨ ៨៨៨ (Cellcard) , ០១៥ ២២២ ២២៦ (Smart) , ០៦៦ ៦៦១ ៦៦១ (Metfone) សមត្ថកិច្ច នឹងលាក់ការសម្ងាត់ជូន៕
អត្ថបទ ៖ រដ្ឋា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន