Connect with us

សន្តិសុខសង្គម

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិ​អស់ ៥៤ខ្នង

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋចំនួន ៥៤ខ្នងត្រូវបានបំផ្លាញខ្ទេចខ្ទីយ៉ាងដំណំ ឯដើមឈើក៏រលំជាច្រើនដើម ខណៈដែលមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ហើយក៏មានខ្យល់កន្ត្រាក់បោកបក់មកតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះធម្មជាតិដ៏អាក្រក់នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៤និង៤៥នាទីល្ងាច ក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងនោះ ១.ភូមិអូរស្រឡៅ ខូចខាតអស់ចំនួន ៣៧ខ្នង ដោយខូចខាត ស័ង្កសី អស់ចំនួន៦៧៥សន្លឹក និងខូចខាតទាំងស្រុងផ្ទះមួយខ្នងដែលម្ចាស់ឈ្មោះ ឡៃ ខ្លុយ ភេទប្រុស អាយុ៦២ឆ្នាំរស់នក្រុម១ ភូមិអូរស្រឡៅ ឃុំអូរដំបង២ ស្រុកសង្កែ។ តែផ្ទះនេះមានតម្កល់ជើងតាងត្រូវដួលរលំរាបស្មើដល់ដី។ ២.ភូមិអូរខ្ជាយ ខូចខាតអស់ចំនួន ៦ខ្នង ខូចខាតស័ង្កសី អស់ចំនួន២០០សន្លឹក។ និង៣. ភូមិវត្តចែង ខូចខាតអស់ចំនួន១១ខ្នង ដោយរបើករបាញស័ង្កសី អស់៣០០សន្លឹក ។ ប៉ុន្តែសម្រាប់គ្រោះធម្មជាតិខាងលើគឺពុំបានបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម