សន្តិសុខសង្គម
ខឹងសុំចែកផ្លូវគ្នា បុរសជនជាតិចិនម្នាក់ យកកាំបិតចាក់ឪពុកសង្សាររងរបួស
បុរសជនជាតិចិនម្នាក់ ព្រោះតែខឹងសង្សារដែលជាជនជាតិខ្មែរសុំចែកផ្លូវគ្នា បានស្ទុះយកកាំបិតចុងស្រួចមកគំរាម ហើយក៏ប្រតាយប្រតប់គ្នាចាក់ចំជើងឪពុកនារីជាសង្សារ បណ្ដាលឲ្យរបួស រួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ២៥ នាទី យប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបញ្ជាក់ពីនារីខ្មែរដែលត្រូវជាសង្សាររបស់បុរសជនជាតិចិន បានឲ្យដឹងថា ពួកគាត់មានទំនាក់ទំនងស្រលាញ់គ្នាជិត ១ ឆ្នាំ មកហើយ តែទើបរួមរស់នៅជាមួយគ្នាបាន ៤ ខែ ប៉ុណ្ណោះ។ ក្នុងនោះ ដោយខាងបុរសជនជាតិចិនបានផ្ដល់ដើមរកស៊ីចំនួន ៤ ០០០ ដុល្លារ ដើម្បីយកមកលក់កាហ្វេ និងលក់អីវ៉ាន់អនឡាញ។

ប្រភពដដែលបានបន្តថា លុះ ២ ខែចុងក្រោយ ពួកគេទាំង ២ នាក់ ចេះតែឈ្លោះប្រកែកគ្នាញឹកញាប់ ទើបទ្រាំមិនបានក៏សុំចែកផ្លូវជាមួយបុរសជនជាតិចិនរូបនេះតែម្ដង។ លុះវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានជិះផាសស្អាប់មកផ្ទះនារីជាសង្សារ ដើម្បីទារលុយដែលបានផ្តល់ឲ្យរកស៊ី តែនារីរងគ្រោះបាននិយាយថា បើចង់បានលុយត្រូវទៅប៉ុស្តិ៍ប៉ូលិសទាំងអស់គ្នា។ បន្ទាប់ពីអ្នកទាំង ២ បានឈ្លោះប្រកែកប្រតាយប្រតប់គ្នា ឃើញដូចនេះ ឪពុកម្តាយនារីជនជាតិខ្មែរ ក៏ចូលទៅជួយឃាត់ ហើយបុរសជនជាតិចិនខឹង ក៏រត់ចូលទៅក្នុងផ្ទះខាងស្រីយកកាំបិតចុងស្រួចមកគំរាម និងបានចាក់ចំជើងឪពុកនារីជនជាតិខ្មែរ ២ កាំបិត ហូរឈាម។ បន្ទាប់មក ពលរដ្ឋជិតខាងឃើញ ក៏នាំគ្នាទៅជួយអន្តរាគមន៍ឃាត់ខ្លួនបុរសជនជាតិចិន តែឃាត់មិនបាន ជនបង្កបានរត់គេចខ្លួនទៅបាត់ស្រមោលពីកន្លែងកើតហេតុ។ លុះក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់តាមរកជនបង្កគ្រប់ច្រកល្ហកនៅតែរកមិនឃើញ ក៏ខាងគ្រួសាររងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍។

ក្រោយពេលកើតហេតុក្រុមគ្រួសាររងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិចិនខាងលើមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ