Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនកម្ចីអន​ឡាញ​ខុសច្បាប់

បានផុស

នៅ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនរងគ្រោះជាច្រើនបានចាញ់បោកបទល្មើសឆបោកប្រាក់កម្ចីតាមអនឡាញ ដោយជនអនាមិកបានបង្កើតគណនីហ្វេសប៊ុក ឬតេលេក្រាមមានការដាក់ឈ្មោះជាក្រុមហ៊ុនផ្សេងៗ ហើយបានបង្ហោះផ្សព្វផ្សាយ ផ្តល់ប្រាក់កម្ចីក្រោមលក្ខខណ្ឌផ្តល់កម្ចីងាយស្រួល ដើម្បីអោយជនរងគ្រោះមានចំណាប់អារម្មណ៍ខ្ចី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលជនរងគ្រោះទាក់ទងទៅដើម្បីស្នើសុំខ្ចីប្រាក់ និងបាននិយាយត្រូវគ្នា និងយល់ព្រមតាមតម្លៃស្នើប្រាក់កម្ចីរួច ជនអនាមិកក៏បានឱ្យជនរងគ្រោះថតផ្ញើឯកសារមួយចំនួនមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការជាដើម ហើយបន្ទាប់មកជនអនាមិកក៏បានផ្ញើ QR Code មកឱ្យស្កេន QR Code ដើម្បីវេរលុយជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល ជាដើម។ ក្រោយពីជនរងគ្រោះបានវេរលុយរួច ជនអនាមិកនោះនៅតែបន្តឱ្យវេរលុយរហូត ឬក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារដែលទំនាក់ទំនងជាមួយជនរងគ្រោះទាំងអស់ចោល ដោយជនអនាមិកនោះមិនបានឱ្យប្រាក់ខ្ចីលុយនោះទេ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះបានផ្ញើឱ្យនោះយកមកគំរាម យករូបថតមិត្តភក្កិ បងប្អូនរបស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកជាដើម យកទៅបង្ហោះបង្កាច់បង្ខូចឈ្មោះថាជាជនពាក់ព័ន្ឋទៀតផង។

ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន ក៏ដូជាប្រជាពលរដ្ឋទាំងអស់គប្បីប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ដែលបានធ្វើសកម្មភាពដូចខាងលើ និងប្រាប់ពីវិធីមួយចំនួនពីដំណើរការនៃការឆបោក។

វិធីសង្កេតការបន្លំប្រាក់កម្ចីអនឡាញខុសច្បាប់ ក្រុមជនសង្ស័យ ទាមទារឲ្យបង់ប្រាក់មុន «ក្រុមហ៊ុនប្រាក់កម្ចី ស្របច្បាប់ មិនត្រូវការទាមទារឱ្យបង់ប្រាក់មុននោះទេ»ការអនុម័តប្រាក់កម្ចីក្រោមលក្ខខណ្ឌងាយស្រួល «គ្មានស្ថាប័នណាដែលអាចផ្តល់ប្រាក់កម្ចីដោយគ្មានការត្រួតពិនិត្យប្រវត្តិហិរញ្ញវត្ថុទេ»គ្មានអាសយដ្ឋានជាក់ស្តែង «ពិនិត្យអាសយដ្ឋាន និងគេហទំព័ររបស់ក្រុមហ៊ុនប្រាក់កម្ចីអនឡាញមុននឹងខ្ចីប្រាក់»សំណើឱ្យបង់ប្រាក់តាមវិធីមិនធម្មតា «ការបង់ប្រាក់តាម QR Code គឺជាសញ្ញាសង្ស័យ»

តើត្រូវធ្វើដូចម្ដេចដើម្បីការពារខ្លួនពីការបន្លំ?

ដើម្បីការពារខ្លួនពីការក្លែងបន្លំ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឲ្យពលរដ្ឋពិនិត្យលើក្រុមហ៊ុន ស្វែងរកព័ត៌មានអំពីក្រុមហ៊ុនប្រាក់កម្ចីអនឡាញនោះតាមរយៈអាជ្ញាធរហិរញ្ញវត្ថុ។ មិនបង់ប្រាក់មុន ក្រុមហ៊ុនប្រាក់កម្ចីស្របច្បាប់នឹងមិនទាមទារឱ្យបង់ប្រាក់មុននោះទេ។ អានមតិអ្នកប្រើប្រាស់ ស្វែងរកមតិពីអតិថិជនអំពីប្រាក់កម្ចីអនឡាញ។ ប្រើប្រាស់ធនាគារដែលមានការទទួលស្គាល់ ដើម្បីទទួលបានប្រាក់កម្ចីដែលមានសុវត្ថិភាព។  

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ស្នើឲ្យពលរដ្ឋមុនធ្វើការស្នើសុំប្រាក់កម្ចី ត្រូវពិនិត្យមើលបន្ថែមតាមរយ:តំណភ្ជាប់ផ្លូវការរបស់ធនាការជាតិ https://www.nbc.gov.kh/supervision/commercial_banks.php អំពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីដែលមានការទទួលស្គាល់ពីធនាគារជាតិ។

សូមជម្រាបថា កន្លងមកនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាប និងឃាត់ខ្លួនក្រុមឆបោកមួយចំនួនផងដែរបាក់ព័ន្ធករណីឆោកតាមអនឡាញនេះ​ ដូចជា ក្រុមឆបោកក្រោមរូបភាពវិនិយោគបានការប្រាក់ខ្ពស់ជាដើម៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១០ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម