សន្តិសុខសង្គម
បុរសម្នាក់ មិនដឹងមានវិបត្តិអ្វីសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនតែមិនស្លាប់
បុរសម្នាក់ មិនដឹងមានវិបត្តិអ្វីបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែសំណាងល្អត្រូវប្រជានេសាទជួយសង្គ្រោះទាន់ពេលវេលា បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះទៅទីតាំងកន្លែងកើតហេតុភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ធ ឡ អាយុ ២៤ ឆ្នាំ មុខរបរដឹកជញ្ជូនម្ហូបអាហារ។ មុនពេលកើតហេតុយុវជនខាងលើគឺមិនបានទៅធ្វើការនោះទេ ហើយដើរចុះដើរឡើងនៅពេញផ្ទះ ដោយពាក់ខោជើងវែង និងអាវដៃវែង។ ក្រោយមក យុវជនខាងលើបានដើរចូលទៅខាងក្នុងផ្ទះដោយផ្លាស់ប្ដូរសំលៀកបំពាក់វិញ រួចបានជិះឡើងមកលើស្ពានជ្រោយចង្វារ ២ នាក់ប្អូនប្រុសម្នាក់ ខណៈមកដល់ចំណុចកើតហេតុបានផ្ដួលម៉ូតូ រួចលោតចុះពីលើស្ពានតែម្ដង តែសំណាងល្អត្រូវប្រជានេសាទដែលនៅខាងក្រោមស្ពានជួយសង្គ្រោះបានទាន់ពេលវេលា។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុសួរនាំយុវជនខាងលើ រួចបានប្រគល់ឲ្យក្រុមគ្រួសារនាំយកត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ