Connect with us

សន្តិសុខសង្គម

នគរបាលស្រុកបាទី ស្រាវជ្រាវ និងបង្ក្រាបបានក្រុមប្លន់ប្រដាប់អាវុធ ៣ នាក់

បានផុស

នៅ

កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ប្លន់​ប្រដាប់​អាវុធ​) និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ និង​សម្របសម្រួល​នីតិវិធី​ពី​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី កាលពី​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៥ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ ដែល​ធ្វើ​សកម្មភាព​យក​កាំភ្លើងខ្លី​ម៉ាក​ប៉េ​រ៉េត​តា ពណ៌​ខ្មៅ ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២៤ ពាក់​ស្លាក​លេខ មណ្ឌលគិរី 1A-6589 របស់​ជនរងគ្រោះ​ឈ្មោះ ស ស ផ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​រុន ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង ដែល​ជិះ​មកពី​កម្មវិធី​អាពាហ៍ពិពាហ៍​មិត្តភ័ក្ដិ​នៅ​ផ្សារ​ទន្លាប់ ស្រុក​គិរីវង់ ខេត្ត​តាកែវ។

ជនសង្ស័យ​ឃាត់ខ្លួន​រួមមាន ៖ ១/.​ឈ្មោះ យ៉ាន់ វ៉ាន់ឌី ហៅ​ឌី ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ នៅ​ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ​ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ២/.​ឈ្មោះ យ៉ាន់ សារ៉ន់ ហៅ​រ៉​ន់ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​មុខសញ្ញា ចែក​ចាយ​គ្រឿងញៀន​)។ ៣/.​ឈ្មោះ រឿន សីហា ហៅ​ក្ដាន់ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ (​ជា​មុខសញ្ញា​ប្រើ​ប្រាស់​គ្រឿងញៀន​) មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក ឃុំ​ថ្មី ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១២ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១២ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម