Connect with us

សន្តិសុខសង្គម

រសៀលនេះ នគរបាលបញ្ជូនជនសង្ស័យចិន-ខ្មែរ ១៩ នាក់ បង្កផលប៉ះពាល់សន្តិសុខ និងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរទៅតុលាការ

បានផុស

នៅ

បញ្ជូន​ជនជាតិ​ចិន និង​ខ្មែរ ចំនួន ១៩ នាក់ ដែល​បង្ក​ផល​ប៉ះពាល់​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ចាប់​តាំងពី​ថ្ងៃ​ទី ០៦ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ការ​ចូលរួម​សហការ​ពី​មន្ត្រី​សមត្ថកិច្ច​ខេត្ត​មណ្ឌលគីរី និង​ខេត្ត​ស្វាយរៀង។

តាម​ការ​បញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី ប៊ុន សត្យា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​បាន​ជនសង្ស័យ​ជនជាតិ​ចិន និង​ខ្មែរ​ចំនួន ១៩ នាក់ នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប​ទី ០១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ជា​លទ្ធផល​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ដកហូត​បាន​រថយន្ត​ចំនួន ០៥ គ្រឿង និង​អាវុធ​ខ្លី​ចំនួន ០១ ដើម។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ១៩ នាក់ មាន​ជនជាតិ​ចិន ០២ នាក់ និង​ជនជាតិ​ខ្មែរ ១៧ នាក់។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ១៩ នាក់ និង​វត្ថុតាង កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី។ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​នៅ​សេសសល់​មួយ​ចំនួន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​បន្ត​ស្វែងរក​ឃាត់ខ្លួន​យក​មក​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម