សន្តិសុខសង្គម
បាតុភូតខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះច្រើនខ្នង និងរបួសមនុស្សនៅខេត្តសៀមរាប
នៅវេលាម៉ោងប្រមាណជា១៦ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើ រលំផ្ទះអស់ជាច្រើនខ្នង និងរបួសពលរដ្ឋមួយចំនួន នៅក្នុងភូមិសាស្ត្រនៃខេត្តសៀមរាបសៀមរាប ។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកព័ត៌មាននៅល្ងាចថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៥នេះថា បាតុភូតធម្មជាតិនេះ ពិតជាបានធ្វើឱ្យប៉ះពាល់ដោយបានធ្វើឱ្យដួលរលំដើមឈើ ធ្វើខូចខាតសម្ភារៈប្រជាពលរដ្ឋជាច្រើនជាមួយគ្នានេះ ក៏បានបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនរងរបួសផងដែរ។ លោកបានបញ្ជាក់ថា សម្រាប់ព័ត៌មានលំល្អិតនៃផលប៉ះពាល់ និងការខូចខាត មន្រ្តីកំពុងប្រមូលព័ត៌មានពីតាមបណ្តាក្រុង ស្រុក ដើម្បីសរុបនៃផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នេះ។

បាតុភូតធម្មជាតិនេះ អាចនៅបន្ត ខណៈមានពពកខ្មៅដេរដាស ដែលអាចបង្កជាផ្គររន្ទះ និងភ្លៀងខ្លាំង។ ហេតុដូច្នេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៕
ដោយ៖៖ជុន កុសល





-
KPT+៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់