សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ៦ នាក់ ក្រោយកាប់វាយប្លន់យកម៉ូតូ ៥ ករណី
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់ ដែលប្រព្រឹត្តបទល្មើសកាប់ និងវាយប្លន់យកម៉ូតូចំនួន ៥ ករណី។

នគរបាលបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌ និងលោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់។

នគរបាលបានបន្តថា ជនសង្ស័យទាំង ៦ នាក់ រួមមាន ៖
១-ឈ្មោះ អុំ ច័ន្ទណារុន ហៅ រុន ភេទប្រុស អាយុ ១៨ ឆ្នាំ។
២-ឈ្មោះ ឆន ចាន់យូរ៉ាន់ ហៅ ម៉ារីអូ ភេទប្រុស អាយុ ១៨ ឆ្នាំ។
៣-ឈ្មោះ ហែម រតនា ហៅ សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ។
៤-ឈ្មោះ ពន្លឺ រ៉ូណាល់ ហៅ ចេម ភេទប្រុស អាយុ ១៧ ឆ្នាំ។
៥-ឈ្មោះ យ៉ុន ដេវិត ហៅ វិត ភេទប្រុស អាយុ ១៧ ឆ្នាំ។
៦-ឈ្មោះ ម៉ាលី កុម្ភះ ហៅ ភក្ត្រ័ ភេទប្រុស អាយុ ១៨ ឆ្នាំ។

នគរបាលបានបញ្ជាក់ថា ជនសង្ស័យធ្លាប់ធ្វើសកម្មភាព ៦ ករណី ដោយករណីទី១.ប្រព្រឹត្តនៅចំណុចដីវាល ផ្លូវក្រវាត់ក្រុងទី ៣ សង្កាត់ប្រទះទ្បាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៤:២០ នាទី។ ករណីទី២.ប្រព្រឹត្តនៅចំណុចផ្លូវ ៨០ ម៉ែត្រ ចូលព្រលានយន្តហោះថ្មី ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៣:៤០ នាទី។ ករណីទី៣.ប្រព្រឹត្តនៅចំណុចផ្លូវក្រវាត់ក្រុងទី ៣ ភូមិប៉ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៤:២០ នាទី។ ករណីទី៤.ប្រព្រឹត្តនៅចំណុចដីវាលផ្លូវក្រវាត់ក្រុងទី ៣ ភូមិទី ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៥:២០ នាទី។ ករណី ទី ៥ ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០០:២៨ នាទី។ កម្លាំងការិយាល័យជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេសសល់បន្តទៀត។

សូមបញ្ជាក់ថា មុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលសកម្មក្នុងសកម្មភាពលួចមានស្ថានទម្ងន់ទោស(កាប់ និងវាយប្លន់យកម៉ូតូ) សមត្ថកិច្ចនឹងតាមបង្ក្រាបឱ្យដល់ឫសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?