សន្តិសុខសង្គម
សណ្ដាប់ធ្នាប់នៅផ្លូវវេងស្រេងនៅតែជាបញ្ហា
កំណាត់ផ្លូវចោមចៅ (វេងស្រេង)ត្រង់ចំណុចមុខរោងចក្រមួយកន្លែងជាប់ក្រុមហ៊ុនផលិតម៉ូតូហុងដា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមអ្នកលក់ដូរមួយចំនួននៅតែបន្តយកចំណីផ្លូវដាក់តាំង តុ របស់របរលក់ដូរ រាល់ថ្ងៃ ធ្វើឱ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ។

បើតាមប្រជាពលរដ្ឋបានលើកឡើងថា ជារៀងរាល់ថ្ងៃទៅហើយ ពិសេសនៅវេលាម៉ោង៤ និងម៉ោង៦រសៀល មានអ្នកលក់ដូរមួយចំនួនតូចយកចំណីផ្លូវធ្វើជាកន្លែងលក់ដូរ បង្កឱ្យបាត់សណ្តាប់ធ្នាប់ដងផ្លូវ កកស្ទះចរាចរណ៍ ស្របពេលកម្មករចេញ ឬចូលរោងចក្រទៀតធ្វើឱ្យកាន់តែកកស្ទះ។ ពលរដ្ឋបន្តទៀតថា ចំណុចខាងលើអាជ្ញាធរសង្កាត់ក៏ធ្លាប់ចុះរៀបចំសណ្តាប់ធ្នាប់ដែរ តែបានតែមួយភ្លែត ពេលកម្លាំងអាជ្ញាធរទៅបាត់អ្នកលក់ដូរក៏ដាក់មកលើចំណីផ្លូវដដែល។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឱ្យដឹងថា ករណីលក់ដូររំលោភលើចំណីផ្លូវសាធារណៈនេះ មិនថាតែទីតាំងនេះទេ គឺឱ្យតែមានអាជីវករដាក់លក់ដូរ ក៏ដូចជារំលោភចំណីផ្លូវសារធារណៈលោកតែងតែចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់ មិនត្រឹមតែប៉ុណ្ណោះក៏ធ្លាប់ចេញសេចក្តីជូនដំណឹងជាហូហែរដែរ តែអាជីវករនៅតែបន្តដាក់លក់ដដែល។ លោកចៅសង្កាត់បានបន្តថា ករណីនេះលោករង់ចាំចូលឆ្នាំប្រពៃណីខ្មែររួចរាល់ លោកនឹងចាត់វិធាការរដ្ឋបាលលេីក្រុមអាជីវករណាដែលមិនស្តាប់ ចាប់យកសម្ភារៈមករក្សាទុក និងធ្វេីកិច្ចសន្យាទៅលេីបុគ្គលនោះ៕
អត្ថបទ៖ សុខា







-
KPT+១៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល