Connect with us

សន្តិសុខសង្គម

រថយន្តដឹកក្រុមល្ខោន ក្រឡាប់​ពេល​​បម្រុង​ឆ្លង​ដ បណ្ដាល​ឲ្យមនុស្សជិត ២០ នាក់ រងរបួសធ្ងន់ស្រាល

បានផុស

នៅ

មនុស្សចំនួន ១៨ នាក់ ក្នុងចំណោមមនុស្សក្មេងចាស៎សរុបចំនួន ២៦ នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដឹកក្រុមសម្ដែងល្ខោន កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចកំពង់ចម្លង​ឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។

តាមការបញ្ជាក់ពីលោក វិរៈសេនីយ៍ទោ ប៊ុន នឿន អធិការនគបាលស្រុក​ចិត្រ​បុរី​បានឲ្យកម្ពុជាថ្មីដឹងនាព្រឹកនេះថា មានករណីឡានដឹកអ្នកលេងសិល្បៈបុរាណ (ល្ខោន) មួយគ្រឿង មកពីស្រុកមេសាង ខេត្តព្រៃវែង ធ្វើដំណើរបម្រុងឆ្លងទន្លេទៅ​សម្តែងនៅស្រុកព្រែកប្រសព្វ។ លុះពេលធ្វើដំណើរមកដល់ចំនុចកំពង់ដម្លងឬស្សីចារ្យ ស្ថិត​ក្នុងភូមិឬស្សីចារ្យ ឃុំថ្មគ្រែ ស្រុកចិត្របុរី ក៏បានបើកឡានចុះបម្រុងនឹងឡើងដចម្លង ក៏ស្រាប់តែក្រឡាប់រថយន្ត បណ្ដាលឲ្យអ្នករួមដំណេីរចំនួន ៣​នាក់ របួសធ្ងន់ និង ១៥ នាក់ផ្សេងទៀតរបួសស្រាល ក្នុងចំណោម ២៦នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអធិការស្រុកចិត្របុរី បានបញ្ជាក់ថា ករណីនេះដោយមានការយកចិត្តទុកដាក់ពី លោកអភិបាលខេត្តក្រចេះ និងលោកស្នងការនគរបាលខេត្ត លោកបានចុះទៅដល់កន្លែងកេីតហេតុផ្ទាល់ ដេីម្បីអន្តរាគនម៍ជួយ និងចាត់ចែងបញ្ចូនអ្នករបួស​ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងដោះស្រាយលើកដាក់សម្ភារៈនានា ដេីម្បីបញ្ចៀសការកក់ស្ទះដល់អ្នកដំណេីរ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្រោមការគិតគួរខ្ពស់ចំពោះសុខទុក្ខ និងសុខសុវត្ថិភាពពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមានការយកចិត្តទុកដាក់ពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យបង្អែកខេត្តផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម