សន្តិសុខសង្គម
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ចាម ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥នាក់ ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យធ្វើឡើងវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ យន់ សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានស្នាក់នៅផ្ទះជួល ភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ២៖ឈ្មោះ យន់ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានផ្ទះជួលលេខ០៩ ភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ ឈ្មោះ ជិន ផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ភូមិអន្លង់អក ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ៤ ឈ្មោះ កន ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និង៥ឈ្មោះ យន់ ភាព ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចោមចៅ២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១៥និង១៤នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹងពីតំណាងធនាគារមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុនមានបញ្ហាបច្ចេកទេសធ្វេីឲ្យមានប្រតិបត្តិការវេរប្រាក់ដោយភាន់ច្រំទៅកាន់គណនីឈ្មោះ កន ចិត្រា អាយុ២៣ឆ្នាំ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោយមកឈ្មោះ កន ចិត្រា បាន បន្តផ្ទេរប្រាក់ចេញទៅគណនីផ្សេងៗជាច្រេីនទៀត ។

ក្នុងប្រតិបត្តិការកម្លាំងបានដកហូត ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1JZ-1118 , ទូរសព្ទចំនួន០៣គ្រឿងម៉ាក TECNO CK7N ពណ៌ខៀវ ម៉ាក OPPO A5S ពណ៌ខ្មៅ និងម៉ាកOPPO F11 PRO ពណ៌ស្វាយ។
សូមជម្រាបថា ហេតុការណ៍នេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនមនុស្ស៣នាក់ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស២នាក់។ បច្ចុប្បន្ននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានបញ្ជូនខ្លួនជនសង្ស័យ និងសម្ភារជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?