Connect with us

សន្តិសុខសង្គម

ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន

បានផុស

នៅ

ពលរដ្ឋរស់នៅក្បែរផ្សារ២០០២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងមានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូចជាង ១៦០ម៉ែត្រ ខណៈសំរាមក៏មានច្រើនធ្វើឲ្យជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ចាន់ ណេត ពលរដ្ឋរស់នៅអមសងខាងផ្លូវបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ពេលដែលអាជ្ញាធរបណ្តោយអោយផ្លូវមួយខ្សែនេះខូចខ្លាំងទៅ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតកើតទៅមានជង្ហុកធំតូចជាច្រើន ហើយពេលខ្យល់បក់ម្តងៗ ហ៊ុយចូលផ្ទះ ដែលធ្វើអោយមានប៉ះពាល់ផ្លូវដង្ហើមជាខ្លាំង។ កញ្ញាបន្តថា ពួកគាត់ធ្លាប់បានឃើញអាជ្ញាធរចុះវាស់វែងត្រួតពិនិត្យ ២-៣ដងដែរ ប៉ុន្តែវាស់វែងហើយក៏ស្ងាត់ឈឹងទុកចោលរហូតមកដល់បច្ចុប្បន្ននេះ។

លោក ហេង សុដា ពលរដ្ឋនៅក្បែរនោះក៏បានលើកឡើងដែរថា នៅសល់ពេលតែប្រមាណជាជិត២ខែទៀតប៉ុណ្ណោះ អាកាសធាតុនឹងចាប់ផ្តើមមានភ្លៀងធ្លាក់ ហើយនៅពេលមានភ្លៀងធ្លាក់ នឹងធ្វើឲ្យលិចផ្លូវពិបាកឆ្លងកាត់។ លោក ហេង សុដា បន្ថែមថា កន្លងមកពួកគាត់បាននាំគ្នាប្រមូលលុយទិញគ្រួសដើម្បីចាក់តាមជង្ហុកដើម្បីស្រួលធ្វើដំណើរ តែបែរមានអាជ្ញាធរចុះមកស្តីបន្ទោសទៅវិញ។ មិនតែប៉ុណ្ណោះ តាមរបងផ្សារក្បែរផ្លូវបេតុងខូចនេះ ក៏ឃើញមានសំរាម​ពាស​វាល​ពាស​កាលច្រើនដែរ ដោយមិនមានធុងសម្រាប់ដាក់នោះឡើយ។

លោក ហ៊ន រដ្ឋា ស្មៀនសង្កាត់អូរបែកក្អម បានអោយដឹងថា បញ្ហាសំរាមនៅចំណុចផ្លូវបេតុងនេះ លោកបានអោយកម្លាំងបិទស្លាកហាមឃាត់ដែរ ហើយក៏មានកម្លាំងចុះល្បាត និងតែងឃាត់បានមនុស្សច្រើនដងដែរ ចាប់យកមកផាកពិន័យជារឿយៗ ប៉ុន្តែនៅតែមានអ្នករស់នៅថ្មីៗ យកមកចោលនៅទីតាំងហាមឃាត់នេះ។ លោកបានបន្តថា រីឯបញ្ហាផ្លូវខូច រដ្ឋបាលសង្កាត់បានរាយការណ៍ជូនរដ្ឋបាលខណ្ឌសែនសុខរួចរាល់ហើយ ប៉ុន្តែរង់ចាំកញ្ចប់ថវិកាអភិវឌ្ឍន៍ភូមិឃុំ ទើបចាប់ផ្តើមការជួសជុល៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម