Connect with us

សន្តិសុខសង្គម

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

បានផុស

នៅ

ជនសង្ស័យម្នាក់ដែលមានមុខនាទីជាមន្ត្រីសាលាក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ និងឈានដល់ការឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិឬស្សីព្រះ ក្នុងភូមិសាស្ត្រស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ អ្នក ង៉ុយ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។ 

តាមចម្លើយរបស់ជនរងគ្រោះដែលបានប្តឹងទៅកម្លាំងសមត្ថកិច្ចអធិការស្រុកគាស់ក្រឡ បាននិយាយថា គាត់មិនបាន ស្គាល់មុខជនសង្ស័យទេ តែជននោះបានចូលលួចលុយនៅក្នុងផ្ទះគាត់យកអស់ចំនួន ៥០ម៉ឺនរៀល និងទូរស័ព្ទដៃចំនួន២គ្រឿង ក្រោយលួចបានលុយ និងទូរស័ព្ទ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមក សមត្ថកិច្ចមូលដ្ឋានបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះ ចាត បូរី ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជាមន្ត្រីសាលាក្រុងបាត់ដំបង និងមានទីលំនៅនៅភូមិ ព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជុំវិញករណីចោរកម្មខាងលើ លោក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ មិនបានបញ្ជាក់លំអិតនោះទេ ព្រោះលោកបានបញ្ជូនជនសង្ស័យទៅឲ្យកម្លាំងជំនាញរួចហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម