Connect with us

សន្តិសុខសង្គម

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

បានផុស

នៅ

ភ្នំពេញ ៖ ជន​សង្ស័យ​ដែល​បាន​ឆក់​កាបូប​គូ​ដណ្តឹង​លោក Chris នឹង​អាច​ជាប់​ពន្ធធនាគារ រហូត​ទៅ​ដល់ ២០ឆ្នាំ ដោយសារតែជនសង្ស័យ ខាងលើបានប្រព្រឹត្តអំពើមិនរាងចាលក្នុងបទឧក្រិដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ១០ នាទី ជនសង្ស័យចំនួន ០១ នាក់ បានជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាព ឆក់​កាបូប​ស្ពាយ​ចំហៀង​របស់​ជន​រងគ្រោះ​ឈ្មោះ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេច រួច​ជន​សង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។

ក្រោយពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងពិនិត្យមើលតាមកាមេរ៉ាដែលនៅជុំវិញកន្លែងកើតហេតុ ក៏បានឃើញពីសកម្មភាពខាងលើ ព្រមទាំង កំណត់បាននូវអត្តសញ្ញាណរបស់ជនសង្ស័យឈ្មោះ ប៉ុល ខូចចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាទណ្ឌិត ទើបអនុវត្តទោស ពន្ធនាគាររយៈពេល០៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៩ តាមអំណាចសាលក្រមលេខ ៣៣៧ ក្រ៣ខ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ។

លុះនៅវេលាម៉ោង ០៥ និង ០៥ នាទីល្ងាច ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបន្ត ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ប៉ុល ខូចចិន្តា នៅចំណុចបន្ទប់ជួល ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ដោយដកហូតវត្ថុតាង ១.ម៉ូតូ០១គ្រឿងម៉ាក YAMAHA XRIDE ពណ៌ខ្មៅ (ឡើងតែមពណ៌ប្រផេះ) ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HN-9870 (ស្លាកលេខមិនប្រក្រតី) ២.កាបូបស្ពាយ ពណ៌ខ្មៅ របស់ជនរងគ្រោះដែលក្នុងកាបូបនោះមាន ទុកកាបូបលុយពណ៌ផ្កាឈូកចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិអេស្ប៉ាញចំនួន០១សន្លឹក និងកាតធនាគារចំនួន០៤សន្លឹក ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាង​អយ្យការ​សម្រេច​ចោទ​ប្រកាន់​លើ​ជនសង្ស័យខាងលើ ពីបទ​លួចមានស្ថានទម្ងន់ទោស (ការមិនរាងចាលក្នុងបទឧក្រិដ្ឋ) បទ ប្រើប្រាស់ស្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងបទ ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ មាត្រា ៣៥៣ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ មាត្រា ៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ចុងក្រោយថា ផ្អែកតាមច្បាប់ ជនសង្ស័យអាចនឹងផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់២០ឆ្នាំ ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ វិនាទី មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ៤១ នាទីutes មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ៥៧ នាទីutes មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ១ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម