សន្តិសុខសង្គម
នគរបាលរាជធានី ឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធករណីញុះញង់ និងអុជអាលបង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គម
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនមនុស្ស៤នាក់ជាបន្តបន្ទាប់ ក្នុងនោះមាន៣នាក់ជាសកម្មជនគណបក្សភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ ពាក់ព័ន្ធករណីញុះញង់ និងអុជអាល បំភ្លៃព័ត៌មានខុសពីការពិត បង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតាមរយៈបណ្ដាញសង្គម។ នគរបាលរាជធានី ចាត់ទុកការបំភ្លៃព័ត៌មានខុសពីការពិតនេះ ជាអំពើត្រូវចាត់ជាបទល្មើសព្រហ្មទណ្ឌ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨មីនា ដោយយោងតាមចម្លើយសារភាព និងភស្តុតាង ពួកគេពិតជាបានប្រើប្រាស់បណ្តាញសង្គមយកមកធ្វើសកម្មភាព ញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមអ្នកនាំពាក្យ ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយនោះឡើយ។
ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី ក៏បានបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ អ្នកនាំពាក្យ សង្កត់ធ្ងន់ថា នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កចលាចលដល់ សណ្តាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួនមាន១. ឈ្មោះ ឡុក អូរីដេ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ អាជីវករ ទីលំនៅបច្ចុប្បន្នសង្កាត់សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២. ឈ្មោះ មុតរិន ភេទ ប្រុស អាយុ៧៨ឆ្នាំ មុខរបរ សមាជិកក្រុមប្រឹក្សាស្រុក ទីលំនៅបច្ចុប្បន្នឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ៣. ឈ្មោះ កាន់ គុន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជំទប់ទី២ឃុំតាប្រុក ទីលំនៅបច្ចុប្បន្នឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ៤. ឈ្មោះ ម៉ៅ ហេន ភេទប្រុសអាយុ៦២ឆ្នាំ មុខរបរជំទប់ទី២ឃុំជយោ ទីលំនៅបច្ចុប្បន្នឃុំជយោ ស្រុកចំការលើខេត្តកំពង់ចាម ដោយក្នុងចំណោមជនសង្ស័យទាំង០៤នាក់ គឺមានជនសង្ស័យ០៣នាក់ ជាសកម្មជនគណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ នៅស្រុកចំការលើ ខេត្តកំពង់ចាម៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?