សន្តិសុខសង្គម
ស្រវឹងស្រាដើរគោះទ្វារផ្ទះគេ ពេលម្ចាស់ផ្ទះចេញមកសួរនាំ បម្រុងប្រើហិង្សា ត្រូវពលរដ្ឋឃាត់ឲ្យសមត្ថកិច្ច
បុរសម្នាក់ ស្រវឹងស្រាមកគោះទ្វារផ្ទះអ្នកជិតខាង ត្រូវបានម្ចាស់ផ្ទះចេញមកសួរនាំបែរជាថាអត់ដឹង ហើយឈ្លោះប្រកែកគ្នា និងយកកាំបិតបុ័ងតោបម្រុងប្រើអំពើហិង្សា តែត្រូវប្រជាពលរដ្ឋឃាត់ទាន់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៤០ នាទី យប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នៅផ្លូវបេតុង ភូមិផ្សារបឹងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះដែលត្រូវបានបុរសម្នាក់មកគោះទ្វារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឮសំឡេងគោះទ្វារនៅខាងក្រៅ។ បន្ទាប់មកគាត់ចេញមកខាងក្រៅ ឃើញបុរសម្នាក់ នៅខាងមុខផ្ទះគាត់។ បន្ទាប់មកទៀត គាត់បានសួរនាំថា «នរណាគោះទ្វារផ្ទះខ្ញុំ ហើយមានការអី?» លុះបន្ទាប់មកបុរសម្នាក់ខាងលើនិយាយក្នុងស្ថានភាពស្រវឹង ហើយប្រាប់ថា «អត់ដឹងទេ មិនដឹងនរណាគោះទ្វារផង»។

ប្រភពដដែលបន្តថា រូបគាត់(ម្ចាស់ផ្ទះ) បានមើលតាមកាមេរ៉ាសុវត្ថិភាពឃើញបុរសម្នាក់ខាងលើជាអ្នកគោះទ្វារផ្ទះ ហើយក៏បានឈ្លោះប្រកែកគ្នា។ ក្នុងនោះភាគីបុរសម្នាក់ខាងលើមករករឿងលើរូបគាត់ដែលជាម្ចាស់ផ្ទះ ហើយបានជិះម៉ូតូត្រឡប់ទៅវិញបាត់ទៅ។ លុះមួយសន្ទុះក្រោយមក ប្រពន្ធបុរសខាងលើបានមកសុំទោស។ ក្រោយមកបុរសខាងលើ ស្រាប់តែមកឈ្លោះប្រកែកម្តងទៀត ដោយលាក់កាំបិតក្នុងអាវ តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ហើយឃាត់ភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលដើម្បីយកទៅសួរនាំ។

ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះ ព្រមទាំងក្រុមគ្រួសារ បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់