Connect with us

សន្តិសុខសង្គម

លោក ប៊ុន ផាក ទទួលស្គាល់កំហុស និងយល់ព្រមធ្វើកិច្ចសន្យាពាក់ព័ន្ធការផ្សព្វផ្សាយបំភ្លៃពាក្យ សន្តិភាព

បានផុស

នៅ

បន្ទាប់ពីចូលខ្លួនបំភ្លឺតាមការកោះហៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥​នេះ លោក ប៊ុន រស្មី ហៅ ប៊ុន ផាក ឬត្រូវបានគេស្គាល់តាមបណ្ដាញសង្គមថា ជាគ្រូជោគជ័យ បានទទួលស្គាល់កំហុស និងយល់ព្រមធ្វើកិច្ចសន្យា និងបញ្ឈប់ការផ្សព្វផ្សាយខ្លឹមសារដែលមិនបានយល់ពីអត្ថន័យនៃសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់មុននេះបន្តិចថា ក្រោយពីសាកសួរ និងទទួលស្គាលកំហុក និងដោយទទួលបានការអនុញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យលោក ប៊ុន រស្មី ហៅ ប៊ុន ផាក ត្រឡប់ទៅផ្ទះវិញផងដែរ។

គួររំលឹកថា បុគ្គលឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក ដែលគេស្គាល់ថា ជាគ្រូជោគជ័យ និងអ្នកសម្បូរទ្រឹស្ដិ កាលពីពេលថ្មីៗនេះបានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួនដោយបានលើកឡើងថា «កំចាត់ក្មេងទំ និងចោរប្លន់ឲ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្តិភាព។

ក្រោយបង្ហោះសំណេរនេះឡើង មានមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ទៅលើបុគ្គលរូបនេះ ហើយខ្លះទៀតក៏បានលើកឡើងថា បុគ្គលរូបនេះមិនទាន់យល់ពាក្យ សន្តិភាព។

លោកឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានឃើញនូវការបង្ហោះរបស់បុគ្គលឈ្មោះ ប៊ុន ផាក ក៏បានបញ្ជាឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញបុគ្គលរូបនេះមកបំភ្លឺផងដែរ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម