Connect with us

សន្តិសុខសង្គម

ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់​ទៅ​សុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ

បានផុស

នៅ

បុរសម្នាក់ត្រូវបាននារីម្នាក់ចោទប្រកាន់ពីបទប៉ុនប៉៉ងចាប់រំលោភ និងបៀតបៀនលើរាងកាយ ក្រោយស្គាល់គ្នារយៈពេលពីរខែ ហើយមកសុំខាងប្រុសស្នាក់នៅបន្ទប់ជាមួយ ខណៈខាងប្រុសអះអាងថា នារីរូបនោះសុំគាត់មកនៅជាមួយហើយរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានកើតឡើងកាលពី​វេលាម៉ោង​១០និង​៣០នាទី​យប់​ ថ្ងៃ​ទី​២១ ខែ​មីនា​ ឆ្នាំ​២០២៥​ នៅ​ចំណុច​ឃ្លាំង​មួយ​កន្លែង​​ស្ថិត​នៅ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះ​បាន​អោយ​ដឹង​ថា​ រូប​នាង​បាន​ស្គាល់​បុរស​ខាង​លើ​អស់​រយៈ​ពេល​២ខែ​មក​ហើយ​ ដោយ​រាប់​អាន​ជា​បងប្អូន​ធម៌។ នារីរូបនោះបន្ថែមថា ​ ដោយ​សារអស់ការងារធ្វើនៅខេត្តក្រចេះ​ ទេីប​​ឡើងមក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ ហេីយ​មិន​ទាន់​មាន​ការ​ងារធ្វេី​ណា​មួយ​មិន​មាន​លុយ​ជួល​បន្ទប់​ក៏​ទាក់​ទង​ទៅ​បុរស​ខាង​លើ​ដេីម្បី​សុំ​សម្រាកជាមួយ​ មួយរយៈសិន ទំរាំ​រកការ​ងារ​បាន​ធ្វើ​ នឹង​បាន​សោហុយទៅស្រុកវិញនៅខេត្តបាត់​ដំបង​។

ប្រភពបានបន្តថា នៅ​មុន​ពេល​កេីត​ហេតុ​ដោយគាត់​គិត​ថា​ បុរស​ដែល​គាត់​សុំ​ស្នាក់នៅ​ជា​មួយ​ដោយ​ចាត់​ទុក​ជា​បង​ធម៌​ ហេីយ​មិន​គិត​ស្មាន​ថា​បុរស​ដែល​គាត់​គោរព​ជា​បង​ធម៌​បែរជា​មក​អោប​ និង​ទ្រោប​មក​លេី​គាត់​បែប​នេះ​ហេីយ​គាត់​ស្រែក​អោយ​គេ​ជួយ​។

បើតាមបុរសដែលត្រូវនារីរងគ្រោះចោទប្រកាន់​បាន​និយាយ​ថា​ នារី​ខាង​លើ​ចង់​ធ្វើ​សុី​គាត់​ ដោយ​ដំបូង​ឡើយ​នារី​រូបនោះបាន​ទាក់ទង​មក​គាត់​ដោយ​ជិះ​ម៉ូតូ​កង់​បី​មក​តាំង​ពី​ម៉ោង​៧យប់​ ហេីយ​ថ្លៃម៉ូតូ​កង់​បី​ក៏​គាត់​ចេញ​អោយ​ដែរ​។ បុរសរូបនោះអះអាងថា នារី​ខាង​លើ​បានសុំ​គាត់​ស្នាក់នៅបន្ទប់​ជា​មួយ ​ហេីយ​និយាយ​ប្រាប់​ថា​ សុំ​រស់នៅ​ជាមួយ​គាត់​ជាប្តី​ប្រពន្ធ​ ទេីប​គាត់​ហាន​ធ្វើ​បែប​នេះ​ នារី​រងគ្រោះអះអាងថា ​មិន​មែន​ដូច​ពាក្យ​បុរស​នោះនិយាយ​ទាំង​ស្រុង​នោះ​ឡេីយ​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​នាំ​បុរស​ និង​នារី​ខាង​លើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ភ្នំពេញថ្មី​ដេីម្បី​ចាត់ការ​តាម​និតិវិធី​បន្ត​៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម