Connect with us

សន្តិសុខសង្គម

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

បានផុស

នៅ

យុវជន​ម្នាក់ មក​ដើរ​លេង​សង្ក្រាន្ត ខំ​ទុកចិត្ត​អ្នក​ទទួល​ផ្ញើ​ម៉ូតូ តែ​ពេល​ចេញ​មកវិញ​បាត់​ម៉ូតូ បែរជា​អ្នក​ទទួល​ផ្ញើ​រត់​បាតជើង​សព្រាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០២៥ នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់​ពី​យុវជន​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ឆ្នាំ ២០១៣ ឡើង​ស៊េរី ឆ្នាំ ២០២២ ចេញពីផ្ទះ​គោលបំណង​ចូល​ទៅលេង​សង្ក្រាន្ត​នៅ​ខាងក្នុង​សាកលវិទ្យាល័យ NTTI ដោយ​បាន​យក​ផ្ញើ​នៅ​លើ​ផ្លូវ​សាធារណៈ និង​មាន​បុរស​ម្នាក់ អះអាង​ថា​ខ្លួន​ជា​អ្នក​ទទួល​ផ្ញើ​ម៉ូតូ និង​បាន​ទារ​លុយ​ក្នុង​ម៉ូតូ​មួយ​តម្លៃ ៥ ០០០ រៀល។ ភ្លាមៗ នោះ យុវជន​រងគ្រោះ​បាន​កិប​សំបុត្រ​រួច បាន​ដើរចូល​ទៅលេង​សង្ក្រាន្ត​បាត់​ទៅ។ ខណៈ​ពេល​ប្រហែល​ជាង ១៥ នាទី​ក្រោយមក យុវជន​ខាងលើ​បាន​ចេញ​មក​ក្រៅ​វិញ ដើម្បី​យក​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​បែរជា​រក​ម៉ូតូ​មិនឃើញ ធ្វើ​ឲ្យ​មាន​ការ​ឆោរឡោ​ដល់​អ្នកទទួល​ផ្ញើ​ម៉ូតូ ឆ្លៀត​ឃើញ​ឱកាស​ល្អ​មិន​មាន​អ្នក​ចាប់អារម្មណ៍​មុខ​ខ្លួន​ច្បាស់ ក៏បាន​រត់​បាត់ស្រមោល បន្សល់​ម៉ូតូ​របស់​ខ្លួន​មួយ​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ឆ្នាំ ២០២៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1KT-1219 នៅ​កន្លែង​កើតហេតុ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​រួច​ធ្វើការ​យក​ម៉ូតូ​ខាងលើ​ទៅ​រក្សាទុក និង​​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ធ្វើការ​តាម​នីតិវិធី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៥ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម