សន្តិសុខសង្គម
ជាងផ្សារដែកដំបូល ធ្លាក់កម្ទេចផ្កាភ្លើង ឆេះខ្ចុសស្បូវចំនួន ០៦ ខូចខាតទាំងស្រុង
ធ្លាក់កម្ទេចភ្លើងពីលើដំបូលចុះមកក្រោមត្រូវខ្ចុសប្រក់ស្បូវ ចំនួន ០៦ ផ្អើលអស់សមត្ថកិច្ចចេញរថយន្តជួយអន្តរាគមន៍ពន្លត់។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ៣០ ម៉ែត្រ ក្រោយវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ មានជាងមួយក្រុមបានមកជួសជុល ដំបូល ដើម្បីផ្សារ ខណៈកំពុងតែផ្សារដំបូល ក៏ស្រាប់តែធ្លាក់កម្ទេចផ្កាភ្លើងចុះទៅក្រោម ដែលខាងក្រោមមានខ្ចុសប្រក់ស្បូវជាច្រើនជាប់ៗ គ្នា បណ្តាលឲ្យឆាបឆេះយ៉ាងខ្លាំងតែម្ដង។ ភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នាជួយយកទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារអណ្តាតភ្លើងភាយចំហាយក្តៅខ្លាំងពេក ទើបសម្រេចចិត្តប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យចុះមកជួយអន្តរាគមន៍។

អគ្គិភ័យនេះបានឆាបឆេះខ្ចុសប្រក់ស្បូវអស់ចំនួន ០៦ អស់ទាំងស្រុង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អស់ចំនួន ០២ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចស្រាវជ្រាវរកឃើញថា បណ្តាលមកពីជាងផ្សារធ្លាក់កម្ទេចភ្លើង៕
អត្ថបទ ៖ រដ្ឋា





-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង