សន្តិសុខសង្គម
អគ្គិភ័យឆេះបន្ទប់ធ្វើការនាយប៉ុស្ដិ៍បឹងកេងកងទី៣ ខូចខាតសម្ភារៈមួយចំនួន
អគ្គិភ័យមួយបានឆាបឆេះបន្ទប់ធ្វើការរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ខណ្ឌបឹងកេងកង ផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ទាំងក្បាលព្រលប់ និងបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គឺមានកម្លាំងសមត្ថកិច្ចបានប្រចាំការនៅក្នុងប៉ុស្តិ៍ខាងលើ ហើយស្រាប់តែពេលកេីតហេតុមានការដាច់ភ្លើងនៅក្នុងប៉ុស្តិ៍ ដោយពួកគាត់សង្ស័យស្មានតែដាច់ភ្លើងទាំងអស់ ក៏ចេញរកមេីលស្រាប់តែផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់លោកនាយប៉ុស្តិ៍ ដែលចាក់សោរចេញទៅក្រៅ។

ប្រភពដដែលបានបន្តទៀតថា ដោយឃើញសភាពបែបនេះ ពួកគាត់បានរាយការណ៍សុំជំនួយពីរថយន្តពន្លត់អគ្គិភ័យអោយមកជួយអន្តរាគមន៍បាញ់ពន្លត់។ ក្រោយទទួលព័ត៌មានភ្លាម ក្រុមរថយន្ដការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ចំនួន៧គ្រឿង និងបានធ្វើការបាញ់ពន្លត់១៤រថយន្តទេីបធ្វើអោយភ្លើងរលត់ទៅវិញនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃដដែល។

ពាក់ព័ន្ធហេតុការណ៍នេះ សមត្ថកិច្ចបានអោយដឹងថា ករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្ស និងរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋណានោះទេ ហើយអគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ ទំហំ៤ម៉ែត្រ គុណ ៤ម៉ែត្រ ចំនួន១បន្ទប់ រួមមានម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ឌចំនួន ១គ្រឿង, កុំព្យូទ័រចំនួន ១គ្រឿង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទេីបបង្កអោយការឆាបឆេះបែបនេះ៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់