Connect with us

សន្តិសុខសង្គម

ជនបរទេសមួយក្រុម ដេញឃាត់យុវជនម្នាក់ ចោទថាឆក់ទូរស័ព្ទដៃ

បានផុស

នៅ

ជនបរទេស​មួយ​ក្រុម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ពួកគាត់ ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២ យប់ ឈាន​ចូល​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ចំណុច​ម្ដុំ​មាត់ទន្លេ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ពី​នារី​ម្នាក់​ដែល​នៅ​ជាមួយ​ជនបរទេស​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​មាន​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​បុរស​បរទេស​ខាងលើ រួច​ព្យាយាម​បើក​រត់ ស្រាប់តែ​ពេលនោះ​មាន​គ្នា​បរទេស​បើក​ម៉ូតូ​ដេញ​តាម។

នារី​ខាងលើ​បាន​បន្ត​ថា ខណៈ​ពេល​ដេញ​តាម​នោះ គាត់​បាន​មើល Maps តាម​នាឡិកា​ដៃ រហូត​តាម​មក​ទាន់​នៅ​ផ្លូវ ១៥៤ កែង ១៩ ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារកណ្ដាល​ទី ២ ក៏បាន​ធាក់​ម៉ូតូ​ជនសង្ស័យ​ដួល និង​ឃាត់​ម្នាក់ ចំណែក​ម្នាក់ទៀត​បាន​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់។

ចំពោះ​ករណី​នេះ​ដែរ​ត្រូវ​បាន​ជនសង្ស័យ​និយាយ​ប្រាប់​ប្រជាពលរដ្ឋ និង​ក្រុម​ជនបរទេស​ថា ខ្លួន​មិន​បាន​ឆក់​ទេ តែ​ទោះជា​យ៉ាង​ណា ក៏​ក្រុម​បរទេស​ខាង​លើ​នេះ​នៅតែ​ចោទ​លើ​យុវជន​នោះ​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​គាត់​មែន។

បន្ទាប់ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី ២ បាន​ចុះ​មក និង​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​ធ្វើ​ការ​សួរនាំ​ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​ករណី​ខាង​លើ​នេះ​ឆក់​នៅ​ទីណា​។ ក្រោយពី​យក​ដល់​ប៉ុស្តិ៍ ទើប​សមត្ថកិច្ច​សួរនាំ​ទៅ​បាន​ដឹង​ថា ឆក់​នៅ​ម្ដុំ​មាត់ទន្លេ សង្កាត់​ជ័យជំនះ តែ​ក្រុម​ជនបរទេស​តាម​ទាន់​នៅ​ផ្លូវ ១៥៤ កែង ១៩ សង្កាត់​ផ្សារ​កណ្ដាល​ទី ២។

បច្ចុប្បន្ន​ជនសង្ស័យ និង ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី ២ ដឹក​យក​ទៅ​ប្រគល់​ឲ្យ​ប៉ុស្តិ៍​ជ័យជំនះ​វិញ ដើម្បី​សួរនាំ និង​អនុវត្ត​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៥៤ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម