សន្តិសុខសង្គម
បុរសម្នាក់ សង្ស័យមានបញ្ហាសតិអារម្មណ៍កាន់កាំបិតគំរាមចាក់អ្នកភូមិ
មិនដឹងជាមានបញ្ហាអ្វី បុរសម្នាក់ យកកាំបិតគំរាមចាក់អ្នកភូមិ ខណៈពេលសមត្ថកិច្ចចុះអន្តរាគមន៍ ក៏អារ.ក ខ្លួនឯង តែមិនប៉ះពាល់ដល់អាយុជីវិត គ្រាន់តែរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ២០ នាទីយប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលយកកាំបិតកាន់គំរាមអ្នកភូមិគេតែងហៅឈ្មោះ អាក្អូ អាយុជាង ៣០ ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ២ នាក់។

ដោយឡែកមីងបង្កើតបុរសខាងលើ បានប្រាប់ថា បុរសខាងលើមានបញ្ហាក្នុងគ្រួសារ ដោយប្រពន្ធ និងកូន បានចេញទៅនៅខេត្ត ធ្វើឲ្យបុរសជាប្ដីខូចចិត្ត។ ប៉ុន្មានថ្ងៃមុន រូបគាត់(អ្នកមីង) បានឃើញបុរសខាងលើ ដើរកាន់កាំបិតពេញភូមិ។ ពេលនោះ គាត់ ក៏ប្រាប់ថា កុំដើរកាន់កាំបិតដើរពេញភូមិអញ្ចឹង ប្រយ័ត្នសមត្ថកិច្ចចាប់យកទៅ។ លុះដល់ល្ងាចថ្ងៃកើតហេតុ បុរសខាងលើ បាន ឈ្លោះប្រកែកគ្នាជាមួយប្អូនស្រីដែលយកបាយម្ហូបឲ្យ។ ពេលដល់ម៉ោងប្រហែល ៩ បុរសខាងលើ បានដើរកាន់កាំបិតម្ដងទៀត ធ្វើឲ្យអ្នកភូមិមានការភ័យខ្លាច ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។ ក្នុងនោះ ពេលឃើញកម្លាំងសមត្ថកិច្ច បុរសខាងលើ ក៏ព្យាយាមរត់គេចខ្លួនឡើងលើដំបូងផ្ទះ ធ្វើឲ្យសមត្ថកិច្ចពង្រាយកម្លាំងឡោមព័ទ្ធចាប់យកចុះមកក្រោម។

ក្រោយពេលប្រតិបត្តិការកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសខាងលើបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង



-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បុណ្យកតញ្ញូតាធម៌ធ្វេីឱ្យមនុស្សគ្រប់រូបប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម