សន្តិសុខសង្គម
នគរបាលក្រុងខេមរភូមិន្ទ ណែនាំ និងធ្វើកិច្ចសន្យាលើយុវជនជាង១០នាក់ ករណីកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ
យុវជនជាង១០នាក់ ដែលចូលចិត្តជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮ ត្រូវបានសមត្ថកិច្ចក្រុងខេមរភូមិន្ទ ចុះឃាត់សួរនាំ និងធ្វើកិច្ចសន្យាអប់រំ ករណីមិនរៀងចាលនឹងអនុវត្តច្បាប់ជាធរមាន។

លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេរមភូមិន្ទ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ថា តបនឹងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ការចុះពិនិត្យអប់រំចំពោះយុវជនដែលជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ត្រូវបានអនុវត្តដោយមិនដកថយឡើយ។

លោកអធិការនគរបាលក្រុងខេមរភូមិន្ទ បានបន្តថា យុវជនដែលទទួលបានការអប់រំណែនាំ ក៏ទទួលស្គាល់ពីកំហុសឆ្គងរបស់ពួកគេផងដែរ ដោយសន្យាថា មិនប្រព្រឹត្តខុសម្តងទៀតទេ រីឯសមត្ថកិច្ចក៏ធ្វើកិច្ចសន្យាអោយត្រឡប់ទៅផ្ទះវិញផងដែរ។ ប៉ុន្តែករណីមិនរៀងចាល នឹងអនុវត្តវិធានការច្បាប់ជាធរមាន។

វិធានការផ្សព្វផ្សាយទប់ស្កាត់សកម្មភាពកែច្នៃម៉ូតូខុសបច្ចេកទេស និងមិនឱ្យបើកបរហួសល្បឿងកំណត់ក្នុងទីប្រជុំជននេះ អនុវត្តតាមកម្លាំងនគរបាលប៉ុស្តិ៍ទាំង៣ផង និងកម្លាំងអន្តរាគមន៍ដោយផ្ទាល់ផងនៅនឹងកន្លែងទីសាធារណៈ។ ហើយគោលបំណងធំបំផុតនោះ គឺដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានអោយបានល្អប្រសើរ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗតាមដងផ្លូវសាធារណៈ។

ដោយឡែកប្រជាពលរដ្ឋ និងអាជីវករមួយចំនួន ក៏បានគាំទ្រចំពោះចំណាត់ការអប់រំរបស់សមត្ថកិច្ចផងដែរ ដោយជំរុញដល់សមត្ថកិច្ចបន្តតាមដានអប់រំផ្សព្វផ្សាយកាន់តែច្រើនបន្ថែម ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងក្រុង និងខេត្តអោយបានល្អប្រសើរ ពិសេសបង្រ្កាបក្មេងទំនើង ក្មេងៗមិនទាន់គ្រប់អាយុបើកបរ ក៏ដូចជាបញ្ហាចែកចាយគ្រឿងញៀនជាដើម៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ