Connect with us

សន្តិសុខសង្គម

នគរបាលបង្ហាញមុខក្រុមក្មេងទំនើងលួច ឆក់ និង បង្កហិង្សា ចំនួន ២០ នាក់

បានផុស

នៅ

ជនសង្ស័យ​ចំនួន ២០ នាក់ ជា​ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា និង​ធ្វើ​សកម្មភាព លួច ឆក់ ត្រូវ​បាន​នគរបាល ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង បណ្ដា​ខណ្ឌ​នានា ស្រាវជ្រាវ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៣ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០២៥ នេះ កម្លាំង​នគរបាល​បាន​យក​ជនសង្ស័យ​ទាំង ២០ នាក់ បង្ហាញ​មុខ​ជា​សាធារណៈ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់​ពី លោក​ឧត្ដមសេនីយ៍​ត្រី ប៊ុត សត្យា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​នគរបាល​នៅ​តាម​បណ្ដាល​ខណ្ឌ​នានា ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​  បទល្មើស​ជាក់ស្ដែង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៣ ថ្ងៃ។ ជា​លទ្ធផល​បង្ក្រាប​បាន ១០ ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២០ នាក់ ក្នុង​នោះ ករណី​ឆក់ , ករណី​លួច និង​ករណី​ក្មេង​ទំនើង​ប្រើ​ហិង្សា។

លោក​បាន​បន្ត​ទៀត​ថា ចំណោម​ជនសង្ស័យ​ចំនួន ២០ នាក់ ក្នុង​នោះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​បាន ១ ករណី​ឆក់​ទូរស័ព្ទ​ ,​នគរបាល​ខណ្ឌ​ដូនពេញ បង្ក្រាប​បាន ២ ករណី ​(​ឆក់​ទូរស័ព្ទ ១ ករណី ​, ករណី​លួច​ម៉ូតូ និង​ខ្សែភ្លើង ១ ករណី​) , នគរបាល​ខណ្ឌ​ដង្កោ បង្ក្រាប​បាន ​២​ ករណី (​ឆក់​ទូរស័ព្ទ​ និង​លួច​ម៉ូតូ​) , ​នគរបាល​ខណ្ឌ​បឹង​កេងកង​បង្ក្រាបបាន​ជនសង្ស័យ​ឆក់ ​១ ​ករណី ​, ខណ្ឌ​ ៧​ មករា បង្ក្រាបបាន ១ ករណី លួច​ខ្សែ​ភ្លើង​ , ខណ្ឌ​សែន​សុខ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ហិង្សា ទំនាស់​វាយ​គ្នា​ និង​កាប់​ម៉ូតូ , ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​បាន ២ ករណី ​(​រំលោភ​លើ​ទំនុក​ចិត្ត​ខ្ចី​ម៉ូតូ​ និង​ធ្វើ​ឲ្យ​ខូចខាត​ចេតនា​គប់​កញ្ចក់​ឡាន​)។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២០ នាក់ ត្រូវ​បាន​នគរបាល​ជំនាញ​តាម​បណ្ដា​ខណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម